Skip to main content

Posts

Showing posts from February, 2009

សុភាសិតខ្មែរ

កកក៏បាយ មេម៉ាយក៏ស្រី។ ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។ ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។ ក្រពើវង្វេងបឹង។ កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។ កាប់បំពង​រង់ចាំទឹកភ្លៀង។ ការប៉ុនភ្នំមិនគិត​ទៅគិតឯស្គរបែកមាត់។ ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។ ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។ ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។ កោកៗ​សឹកតែមាត់ត្រដោក​ឆ្អែតតែពោះក្របី។ កោសមិនដាក់ទឹក។ ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។ ក្ដៅស៊ីរាក់​ត្រជាក់ស៊ីជ្រៅ។ កំភ្លាញព្រោះមាត់​ខ្វែក ស្លាប់ព្រោះអាចម៏។ កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។ កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។ កុំគូរមុន​គិត។ កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។ កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។ កុំដេកផ្សងព្រេង​កុំវង្វេងខុសផ្លូវ។ កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស់​ល្ងង់ទើប​ចេះ ខ្មាស់​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់

ប្រវត្តិប្រាសាទអង្គរវត្ត​

អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ន គរវត្ដជាស្នាដៃ ដ៏ធំចំបងអស្ចារ្យ របស់ ព្រះបាទសូរ្យវរ្ម័ន ទី២ ដែលមានឈ្មោះល្បីល្បាញ រន្ទឺសុះសាយ ទៅគ្រប់ទិសទី មិនតែប៉ុណ្ណោះ ប្រាសាទនគរ វត្ដក៏ជារូប ភាពតំនាង ប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែល ជា១៦គ . ម ចំនែកកសិណពិត ប្រាកដរបស់ ប្រាសាទ មានបណ្តោ យប្រវែង ១៥០០ម x ទទឹង១៣០០មលើ២០០ម ផ្លូវធំដើរចូល ពីទិស ខាង លិចទៅដល់ ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូល កណ្ដាលខ្ពស់ ធំជាងគេបំផុត របស់នគរ វត្ដ មានកំពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាង ជើងនៃក្រុងសៀមរាប ក្នុង ស្រុកសៀម រាប មានចំងាយ ៧ គ . ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ​ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភ័ណ្ឌពិភពលោករបស់ អង្កការយូនីស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវ បានរកឃើញ ឡើងវិញ ដោយ ប្រវត្តិវិទូបារាំងលោក ហង់រី ម៉ូហូ នៅឆ្នាំ១៨៦០។