Skip to main content

Posts

Showing posts from October, 2010

គ្រួសារកក់ក្តៅ

កូនជាទីស្រលាញ់ ពាក្យថាគ្រួសារ ជាពាក្យដែលមានសេចក្តីឬអត្ថនួយច្រើន គឺសំដៅដល់ការស្រលាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ នៅប្រទេសខាងលិច ភរិយា​តែង​យក​ត្រកូល​ប្តីមក​ប្រើ​ហើយតែងហៅគ្នាថា «អ្នកផ្ទះខ្ញុំ» ឬគ្រួសារខ្ញុំជាដើម ។ សម័យដែលកូននៅក្មេងៗ យើងតែងហៅគ្នាថាគ្រួសារ មានសំឡេងសើចសប្បាយ មានសំឡេងរត់ប្រ​លែង​គ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ សូម្បីធ្វើការ​ហត់​នឿយ​​អស់កំលាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយ​កាន់​ជួយ​ទទួលយករបស់របរ និងសាកសួរពីការនឿយហត់ប៉ុណ្ណឹង ម៉ែឪក៏ភ្លេចអស់នូវភាព​នឿយ​ហត់​ទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងលក់សប្បាយចិត្ត ទាំង​អស់នេះឯងណាកូន ដែលគេថា​គ្រួសារមានភាពកក់ក្តៅនោះ ។ ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូន កូនត្រូវតែចេះស្រលាញ់គ្នា ។ សាច់ឈាម​ជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ដូច្នេះ ចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើល​ថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននិងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នាវាជារឿងដែលគ

មកដល់កូនជាទីស្រលាញ់

មកដល់កូនជាទីស្រលាញ់ សេចក្តីល្អនិងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និង​មិន​ធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រថា្នល្អ សេចក្តីស្រ​លាញ់ និងការគ្រប់គ្រងគ្រប់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឪ្យការប្រាថ្នាអាក្រក់ និងការ​ច្រ​ណែនថិតនៅផងឡើយ ។ ទឹកចិត្តស្រលាញ់របស់ម៉ែឪទៅលើកូន មិនមានកំណត់ទីបំផុត ជាសេចក្តីស្រលាញ់ដ៏បរិសុទ្ធ ។ ម៉ែឪ​មិន​ជា​ទុក្ខឬ ខ្មាស់គេអ្វីឡើយ ដែលមានកូនជាមនុស្សក្រទ្រព្យសម្បត្តិ នោះ ប៉ុន្តែ ម៉ែឪជា​ទុក្ខនិងខ្មាស គេជា​ទី​បំផុត មើថាកូនជាមនុស្សអាក្រក់ ។ ម៉ែឪ មានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបាន​ឃើញ​កូនៗ​មាន​សេច​ក្តីចម្រើនក្នុងជីវិត មានការងារល្អ មានគ្រួសារកក់ក្តៅ ហើយជាពិសេស ខ្លាំង​ណាស់នោះ គឺម៉ែ​ឪ​មាន​នូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪ​មិន​មែនជាទេវតា តែក្រៃលែង​ជាង​ទេវតាទៅទៀត មិនមែជាព្រះព្រហ្ម តែក្រៃលែងជាងព្រះព្រហ្ម​ទៅទៀត ព្រោះម៉ែឪ ឲ្យសេច​ក្តី​ស្រ​លា​ញ់ ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។ ម៉ែឪប្រាថ្នា ឲ្យជីវិតកូនមានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែឪព្យាយាមពន្យល់កូនទូន

អ្នកទស្សនះវិជ្ជា

នៅក្នុងសៀវភៅ ( The guide for the Perplexed Pt, . I , Chap XXXIV ) របស់ម៉ៃម៉ូនីដេស បានបញ្ជាក់ថា​ ហេតុអ្វីបានជាការ ប្រដេញនៃគំនិតដែលពិបាកនិងយល់វា​គឺជាំការ ស្រគត់ស្រគំសំរាប់រាល់រឿងមួយរឺពីរផ្សេងទៀត ភាពស្មើគ្នាសំរាប់​ គេវាមិនត្រូវចាប់ផ្តើមនៅពេលដែលពួកគេមិន ទាន់ពេញវ័យនោះឡើយ។ ប្រធានបទដែលគាត់និយាយ គឺ ពិបាក និងស៊ីជម្រៅ ហើយមានគ្រោះថ្នាក់ដែលគាត់ជាមនុស្សម្នាក់ ដែល កំពុងស្វែងរកអំពីចំនេះដឹងនេះ ដើម្បី អោយមានភាពប៉ិនប្រសប់ជាមួយនិងបញ្ញា ដំបូងវាតែត្រូវមានការពិបាកក្នុងការរៀបចំខាងគំនិតប្រាជ្ញា ការ អប់រំនិង ខាងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះបន្ទាប់មកគាត់មានហានិភ័យ ដែលមិនអាចប្រៀបផ្ទឹម បាន គឺវាពិបាក​ ហើយមានការអូសបន្លាយសំរាប់ការស្វែងរកផ្លូវឡើងទៅរក​គំនិតបញ្ញា។ ភាពជាធម្មជាតិនេះបានមកពីគំនិត របស់ ផ្លាតូ ( Plato ) ដែលជាគំរោងនៃការអប់រំ​នៅក្នុងការស្វែងរក ដែលមានកំរិតខ្ពស់។ ទស្សនះវិទូ គឺវាក៏ជាខ្សែបន្ទាត់ ដែលធ្លាប់មានកន្លងមកហើយដែរ ជាមួយ ផ្លាតូ ក៏ដូចជា ម៉ៃម៉ូណៃដែរ យើងអាន​ ដែលវាអាចនាំយើងទៅរក គតិបញ្ញា ដើម្បីដើរមុខគេដែលមានភាពពិតប្រាកដក្នុង ការពីសោធន៍សំរាប់ រាល់ធម្មជាតិនៃបុរសរាងកាយ ការរំជួលចិត្ត​ និង បញ្ញា។ ត