Skip to main content

Posts

Showing posts from November, 2011

Graphic : Photo Different Fruits

 The beautiful photos fruit, Enjoy to download for free. Photos - Different Fruits 5 JPG | 2500x1667 - 4368x2912 | 13 MB Download : Mediafire Download : Filesonic

គាប់ជួនថ្ងៃបុណ្យ (ច្រៀងដោយៈ កែវ សារ៉ាត់)

SONG TITLE : KORP CHUAN TNAI BUN (SINGER : KEO SARATH) L2.  កូលាបសុខទន់ ល្អគន់អើយ មិនឆើត ដូចខែរះអើត រះអើត ប៉ប្រះជើងព្រៃ កំពុងក្រពុំ ទុំទងអើយពេញវ័យ ពេញវ័យ ពេលដែលបានឃើញភក្រ្តស្រី ចិត្តបងមមី ធ្លាប់លួចស្នេហា។ R.  បើសិនជាអូនដឹង ម្លេះសមកែវព្រលឹង អូនខឹងនឹងបង អួលណែនឱរ៉ា យំផងអើយ ជេរផង ដឹងចិត្តបងចង់ផ្សង ផ្ញើរចិត្តភក្តី។ L3.  បងជាសេកមាស និរាសអើយ គូរគាប់ គ្មានបុណ្យខ្វះទ្រព្យ ភាសខ្លួនចោលទឹកដី ព្រះអង្គសុខទន់ មានគុណអើយ បារមី បារមី សូមជួយណែនាំសម្តី ចេញពីកវី ប្រាប់កូលាបផង។ (ភ្លេង រួចច្រៀងម្តងទៀត)   L1.  គាប់ជួនថ្ងៃបុណ្យ សុខទន់អើយ មកដល់ ភ្នែកខ្ញុំថតទាល់ ថតទាល់កូលាបមួយទង អូនរាំជូនពរ រាំត្រឡោកអើយផង ត្រឡោកផង ញញឹមរាក់ទាក់ផ្អៀងផ្អង ផ្តោះផ្តង ភ្ញៀវភ្ញាក់ទះដៃ។ L2.  កូលាបសុខទន់ ល្អគន់អើយ មិនឆើត ដូចខែរះអើត រះអើត ប៉ប្រះជើងព្រៃ កំពុងក្រពុំ ទុំទងអើយពេញវ័យ ពេញវ័យ ពេលដែលបានឃើញភក្រ្តស្រី ចិត្តបងមមី ធ្លាប់លួចស្នេហា។ R.  បើសិនជាអូនដឹង ម្លេះសមកែវព្រលឹង អូនខឹងនឹងបង អួលណែនឱរ៉ា យំផងអើយ ជេរផង ដឹងចិត្តបងចង់ផ្សង ផ្ញើរចិត្តភក្តី។ L3.  បងជាសេកមាស និរាសអើយ គូរគាប់ គ្មានបុណ្យខ្វះទ្រព

សែនស្រណោះ (ច្រៀងដោយៈ កែវ សារ៉ាត់)

SONG TITLE : SEN SRONOS , (SINGER : KOE SARATH) L1.  សែនស្រណោះគ្រាដែលកន្លង អូននឹងបងបានរួមសេចក្តីស្នេហា នៅក្រោមរស្មីនៃព្រះច័ន្ទថ្លា ក្រោមផ្ទៃមេឃាដ៏ធំល្វឹងល្វើយ។ L2.  បងស្រណោះ ស្រណោះសម្តី ដែលស្រស់ស្រីខ្ចឹបប្រាប់អោយបងកៀកកើយ ពេលនោះបងនៅ មិនទាន់ហ៊ានឡើយ ព្រោះអ្វីត្រាណត្រើយខ្ពស់ហួសហត្ថា។ R.  ស្នេហ៍ដែលមិនស្មាន ថានឹងបាន រួមក្តីស្នេហា បើសិនជាបាន ស្រស់កល្យាណ បងភ្លេចប្រាណភ្លេចអ្វីទាំងអស់...។ L3.  គ្រាដែលហួសស្រណោះជាថ្មី បងអាល័យស្រមៃជានិច្ចស្ងួនអើយ តូចអើយតូចបង បងមិនភ្លេចឡើយ បងចាំកៀកកើយគ្រាអូនវិលវិញ។ (ភ្លេង) R.  ស្នេហ៍ដែលមិនស្មាន ថានឹងបាន រួមក្តីស្នេហា បើប្រែជាបាន ស្រស់កល្យាណ បងភ្លេចប្រាណភ្លេចអ្វីទាំងអស់...។ L3.  គ្រាដែលហួសស្រណោះជាថ្មី បងអាល័យស្រមៃជានិច្ចស្ងួនអើយ តូចអើយតូចបង បងមិនភ្លេចឡើយ បងចាំកៀកកើយគ្រាអូនវិលវិញ។

សម្រស់ក្រមុំភូមិថ្កុល (ច្រៀងដោយ ស៊ីន សាមុត)

សម្រស់ក្រមុំភូមិថ្កុល (ស៊ីន ស៊ីសាមុត) សម្រស់ភូមិថ្កុលខ្ញុំយល់កាលណា រន្ធត់ចិន្តាប្រាថ្នាចង់បាន ស្រមើលស្រម៉ៃឃើញតែ​កល្យាណ ធ្វើម្តេចរៀមបានប្រាណមកកៀកកើយ។ ដងស្ទឹងសង្កែបំពេរដួងចិត្ត ​ប្រាប់ថាវមិត្រឥតបែរកន្តើយ រង់ចាំរូបបងឥតលួសពេលឡើយ ស្ទឹងសង្កែអើយពិតឬយ៉ាងណា។ តោឈរនៅស្ងៀមធ្វើហី អ្នកមិនព្រមស្តីប្រាប់ពីចិន្តា ពិតទេសម្តីថាស្រីមេត្តា ដូចទឹកស្ទឹងថា ស្នេហា ស្នេហារូបខ្ញុំ។ ភូមិថ្កុលអោយក្លិនថើបមិនរសាយ អោយរៀមខ្វល់ខ្វាយស្ទើរតែស្រែកយំ ជួបស្នេហ៍ខកចិត្តផ្តិតក្នុងអារម្មណ៍ ដង្ហោយហៅខ្ញុំឥតលួសពេលឡើយ។ (ភ្លេង)  (ច្រៀងលេខ 3 និងលេខ 4 ម្តងទៀត)   យើងជាកូនខ្មែរត្រូវរួមគ្នាថែរក្សាមរតកចំរៀងដ៏មានតម្លៃ និងមានន័យរបស់ Click to Download More Song of  SIN SI SAMUTH 

រាំវង់ ( ស៊ីន ស៊ីសាមុត)

ចំរៀងរាំវង់ជ្រើសរើស ពិរោះៗ ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត ទាញយក / Download HERE 65MB សូមអរគុណដល់បងប្អូនទាំងអស់ដែលបានចូលទស្សនាទំព័រប្លុករបស់ខ្ញុំ។ ជូនពរសំណាងល្អ!

Keo Sarat Collection (ជ្រើសរើស កែវ សារ៉ាត់)

ចំរៀងសម័យដើម ដែលជាការបកស្រាយរបស់ លោក កែវ សារ៉ាត់ ជ្រើសរើសពិសេស ទាញយក / Download HERE ចិត្តកូនខ្មែរសង្ឃឹមថាអ្នកពិតជាទទួលបានភាពរីករាយពីទំព័រប្លុករបស់ខ្ញុំ។ សូមជូនពរអោយអ្នកជួបប្រទះតែសេចក្តី​សុខ។ សូមអរគុណដល់អ្នកដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាទំព័រប្លុករបស់ខ្ញុំ។