70KONKHMER is absolutely legal and contain only links to other sites on the Internet. We do not host or upload any video, music, films, media files, software, game, So we're not responsible for the accuracy, compliance, copyright, legality, decency, or any other aspect of the content of other linked sites. If you have any legal issues please contact appropriate media file owners / hoster. We will comply with any remove requests from valid requester.
2/02/2009
ហុង វិចិត្រ
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ន គរវត្ដជាស្នាដៃ ដ៏ធំចំបងអស្ចារ្យ របស់ ព្រះបាទសូរ្យវរ្ម័ន ទី២ ដែលមានឈ្មោះល្បីល្បាញ រន្ទឺសុះសាយ ទៅគ្រប់ទិសទី មិនតែប៉ុណ្ណោះ ប្រាសាទនគរ វត្ដក៏ជារូប ភាពតំនាង ប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែល ជា១៦គ .ម ចំនែកកសិណពិត ប្រាកដរបស់ ប្រាសាទ មានបណ្តោ យប្រវែង ១៥០០ម x ទទឹង១៣០០មលើ២០០ម ផ្លូវធំដើរចូល ពីទិស ខាង លិចទៅដល់ ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូល កណ្ដាលខ្ពស់ ធំជាងគេបំផុត របស់នគរ វត្ដ មានកំពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាង ជើងនៃក្រុងសៀមរាប ក្នុង ស្រុកសៀម រាប មានចំងាយ ៧ គ .ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភ័ណ្ឌពិភពលោករបស់ អង្កការយូនីស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវ បានរកឃើញ ឡើងវិញ ដោយ ប្រវត្តិវិទូបារាំងលោក ហង់រី ម៉ូហូ នៅឆ្នាំ១៨៦០។
ស្ថាបត្យកម្ម
ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទ ព្រះបាទសូរយ្យវរ្ម័នទី២ (១១១៣ -១១៥០ ) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈ ល្អវិចិត្រ និងបង្ហាញនូវ សិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។ បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរ វត្ត គឺតំ ណាងអោយពិភពលោក។ ប្រាង្គកណ្តាលតំណាងអោយភ្នំ ព្រះសុមេរុដែលស្ថិតនៅកណ្តា ល ពិភពលោក។ ប្រាង្គទាំង៥ តំណាងអោយកំពូលភ្នំព្រះសុមេរុ ដែលជាជាយផែនដីនិងគូទឹកព័ទ្ធ ជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះ ដើមថា ប្រាសាទបរមវិស្ណុ លោក។ ប៉ុន្តែការវិវត្តន៍នៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាម ដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសា សនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះម ហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបាន ក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនា ពាក្យឥន្រ្ទប្រត្ថ មានន័ យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែននៅលើដី។ ពាក្យនេះជាក ន្លែងសំរាប់ គោរពបូជា។ ឧទាហរណ៍ដូចជាវត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមាន ឈ្មោះថា ឥន្ទបត្ថបុរីខាងត្បូង និង ឥន្ទបត្ថបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសំរាប់រំលឹក ទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោ ថបុរ ។ ) ហើយ មួយចំនែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្ថម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំនែកឈ្មោះ ថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជន ខ្មែរ ពិសេសអ្នករស់នៅ ខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរវត្តតូច។ ទោះបីជាយ៉ាងណា ក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។ ប្រាសាទអង្គរមានក ម្ពស់ ៦៥ម៉ែត្រ មានក្រលាផ្ទៃ ប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥ ,៥គ .ម ។ ផ្លូវចូលធ្វើអំពីថ្មភក់ មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យ កម្មដ៏អស្ចារ្យនេះ មានមនុស្សមួយ ចំនួន គិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់ មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព ។
0 បញ្វេញមតិ:
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.