Skip to main content

Posts

Showing posts from December, 2009

Good ways to be success

1 " It is to measure oneself against Truth, and not the other way around the first product of self knowledge is humility " 2 " A worker needs one thing only: to learn how to learn " 3 " Let him that would move the world first move himself " 4 " I hear and I forget,I see and I remember,I do and I understand " 5 " He listens well,who takes note " 6 " Nothing great was ever achieved without enthusiasm " 7 " What makes life dreary is the want of motive " 8 " The path was warn and slippery. My foot slipped from under me,knocking the other out of the way.But I recovered and said to my self,it's a slip and not a fall " 9 " People who needed a mind shift, every thing that can be invented has been in wanted " 10 " Decide what you want,decide what you are willing to exchange for it, establish your priorities and go to work "

បងគិតដល់អូន

Monday បងចង់ Visit ពៅ.................Tuesday បងត្រូវ​ go dancing Wednesday រៀម​គិត buy a ring..... Thursday ​បង bring it to you Friday រៀមគិត say good bye..........Saturday ឃ្លាត​ឆ្ងាយពី​ឆោម​ឆ្លៅ Sunday airplane ហោះ​ចេញទៅ......Please ពៅ don’t cryI ទៅរៀន I will ផ្ញើ you some Money ................ទុកគ្រាន់ជីវី pay something Powder perfume និង ទំនិញ.............ដែល​រូប​ស្ងួន think ថាសំខាន់ Twelve months មិនយូរទេ darling....Please ពៅ​កុំ think I jilt you When I return I គិតគូ........................Marry និង you ជាប្រាកដ។

ពង្សាវតា​ខ្មែរ

ទាញយក និពន្ធ​ដោយៈ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា​​​​ តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង ​ ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។ ២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយបាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ាសាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។ ៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង ជា​ថ្មី​ឡើង​តាម​សាវតារ ។

ប្រវត្តិនៃសេចក្តីស្រលាញ់

I made this widget at MyFlashFetish.com . កាលដើមឡើយមានការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅ​លើកោះ​ដ៏សែន​សុខសាន្តមួយ។ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្ត​នឹងលិច សូមអ្នកទាំងអស់គ្នាចាក​ចេញឲ្យឆាប់រហ័សបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍​ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះ​កោះ​លិច​កាន់តែ​លឿនទៅៗ ។ ខណៈពេលនោះ ការស្រឡាញ់ឃើញ​សំពៅ​របស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បង​មាន… សូមជួយចម្លងខ្ញុំផងបានទេ ?» មាន​បានឆ្លើយថា «ទេទេ! សំពៅ​ខ្ញុំ​ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ គ្មានចន្លោះណា​សម្រាប់​បងទេ!» ហើយ មានក៏ជិះហួស​បាត់ទៅ ។ មួយសន្ទុះ​ក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏​ស្រែកអង្វរ «បង ក្រ … សូមជួយចម្លងខ្ញុំផង​បានទេ ពេលនេះកោះលិចផុតជើងខ្ញុំ​ហើយ!» ក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះ​ណា​​ដឹកបងទេ!» រួច ក្រ ក៏ជិះហួស​បាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្ត​បន្ទាប់ ប៉ុន្តែម្នាក់រវល់​តែសប្បាយក្អាកក្អាយ ម្នាក់ទៀត​រវល់​តែ​កើតទុក្ខ ឈ្ងោកមុខ​មិនបានលឺការស្រឡាញ់​ស្រែកហៅទេ ។ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់​

លោកឪពុកបូស្កូ

ជីអូវ៉ាន់នី បូស្កូ (Giovanni Bosco )នៅក្នុងភាសាអង់គ្លេស ចន បូស្កូ (John Bosco) នៅក្នុងភាសាបារាំង ចូហាន បូស្កូ (Johan Bosco) គឺជាបូជាចារ្យកាតូលិកម្នាក់ដែលមានស្រុកកំនើតនៅទីក្រុងតូរីន ប្រទេសអីតាលី គាត់បានចាប់កំនើតនៅឆ្នាំ ១៨១៥ ហើយទទួលមរណះភាពនៅឆ្នាំ១៨៨៨។ លោកឪពុកបូស្កូគឺគាត់រស់នៅក្នុងគ្រួសារកសិករក្រីក្រលំបាក។ នៅពេលលោកមានអាយុពីរឆ្នាំលោកបានបាត់ឪពុកជាទីស្រលាញ់ខ្លួន។ ម្តាយរបស់លោកឪពុកត្រូវទទួលភារះកិច្ចចិញ្ចឹមកូនបីនាក់យ៉ាងលំបាកគឺមាន អង់តូនី (Antonio) ចូសែប (Joseph) និង ចន (John) ក្រោយពីនោះមកលោកឪពុកបូស្កូខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង រហូតបានក្លាយ​ជាបូជាចារ្យកាតូលិក។

មាគា៍ប្រាំបីប្រកាប្រកបដោយធម៍

ការគិតក្នុងផ្លូវត្រូវ ៖ មានន័យថាការគិតមិនមែនចេះគិតដោយគ្មានការពិចារណានោះ​ទេគិតត្រូវគឺ​ត្រូវគិត​អោយល្អិតល្អន់ ម៉ត់ចត់និងច្បាស់លាស់។ ការរលឹកក្នុងផ្លូវត្រូវ ៖ មានន័យថាត្រូវដឹងពីគុណបុណ្យដល់អ្នកដទៃដែលបានធ្វើល្អមកលើយើង​និង​មិនត្រូវល្មើសគុណដោយការមើលងាយមើលថោកឡើយ។ ការនិយាយក្នុងផ្លូវត្រូវ ៖​មានន័យថាបើនិងនិយាយអ្វីត្រូវនិយាយតែពាក្យពិត​មិនត្រូ​វនិយាយ​កុហក់​​​រឺនិយាយពាក្យមួលបង្កាត់ដោយពាក្យសំដីគ្រោតគ្រាតអសះរុះឡើយ។ ការបំពេញការងារក្នុងផ្លូវត្រូវ ៖ មានន័យថាត្រូវធ្វើការងារណាដែលសុច្ចរិត​​ត្រឹមត្រូវ មិនលួច​ឆក់​ប្លន់​រឺកេងប្រវ័ញពីអ្នកដទៃឡើយ។ ការចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ ៖ មានន័យថាការប្រកបរបររកស៊ីចឹញ្ចឹមជីវិតដោយត្រឹមត្រូវ​មិន​ឈ្លោះ​ប្រ​កែក​មិនទ្រគោះបោះបោកជាមួយអ្នកដទៃជាដើម។ ការព្យាយាមក្នុងផ្លូវត្រូវ ៖ មានន័យថាត្រូវចេះតស៊ូអត់ធ្មត់ក្នុងភារកិច្ចរឺការងារផ្សេងៗ​ដែលខ្លួន​យើង​​​​កំពុងធ្វើដោយការតាំងចិត្ត មិនឆេវឆាវ មិនច្រឡោតឡើយដូចពាក្យមួយពោលថា ខឹង​ខុស​ខឹងខូច​ ខឹងខាត ។ ការត្រឹះរឹះក្នុងផ្លូវត្រូវ ៖ មានន័យថាត្រូវចេះពិចារណាអោយត្រឹមត្រូវមុននឹងសំរេច​ចិត្តជាមួយនិង​បញ្ហា​រឺរឿងអ្វីមួយដែលបានកើតឡើង។ ការតម្កល់ចិត្តក្នុងផ្លូវត្រូ