ពង្សាវតាខ្មែរ By Anonymous December 05, 2009 ទាញយក និពន្ធដោយៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត ១. ខ្មែរអើយ ចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯង តែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។ ២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយបានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ាសាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។ ៣. ខ្មែរអើយ ចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ។ Share Get link Facebook X Pinterest Email Other Apps Labels ពង្សាវតាខ្មែរ ពីនេះពីនោះ សិល្បៈបុរាណខ្មែរ Share Get link Facebook X Pinterest Email Other Apps Comments UnknownOctober 27, 2015អរគុណ សម្រាប់ការបង្ហោះបទពង្សាវតាខ្មែរ។ ខ្ញុំពេញចិត្តនឹងកាយវិការមួយនេះណាស់ សូមគាំទ្រនូវរាស់អ្វីដែលលោកបានធ្វើសម្រាប់ចែករំលែកដល់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ សូមលោក ជួយពិនិត្យពាក្យ និងឃ្លាមួយចំនួន ព្រោះលោកអាចនឹងសរសេរខុសពីលំនាំដើម ដូចជាឃ្លា សព្វសាយ ព្រះពុទ្ធសាសនា ប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង និងបើតាមខ្ញុំបានដឹង បានអាច គឺគេសរសេរផ្សេងពីនេះ ហើយមួយទៀតសាវតា គឺអត់មាន"រ" ទេ។ នេះជាការយល់ឃើញរបស់ខ្ញុំ បើមានខុសសូមអភ័យទោសផង។ ReplyDeleteRepliesReplyAdd commentLoad more... Post a Comment ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.
អរគុណ សម្រាប់ការបង្ហោះបទពង្សាវតាខ្មែរ។ ខ្ញុំពេញចិត្តនឹងកាយវិការមួយនេះណាស់ សូមគាំទ្រនូវរាស់អ្វីដែលលោកបានធ្វើសម្រាប់ចែករំលែកដល់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ សូមលោក ជួយពិនិត្យពាក្យ និងឃ្លាមួយចំនួន ព្រោះលោកអាចនឹងសរសេរខុសពីលំនាំដើម ដូចជាឃ្លា សព្វសាយ ព្រះពុទ្ធសាសនា ប្រឹងវេញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង និងបើតាមខ្ញុំបានដឹង បានអាច គឺគេសរសេរផ្សេងពីនេះ ហើយមួយទៀតសាវតា គឺអត់មាន"រ" ទេ។ នេះជាការយល់ឃើញរបស់ខ្ញុំ បើមានខុសសូមអភ័យទោសផង។
ReplyDelete