Skip to main content

Posts

Showing posts from August, 2009

កូនត្រូវចងចាំ

មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតាកូនណាដែលធ្វើអោយមាតាបិតា លំបាកចិត្តតឹងណែន ក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្ម ដ៏ធ្ងន់ធ្ងររបស់កូន ។ ការជឿស្តាប់ដំបូន្មានរបស់មាតាបិតា រមែងមិនមានការសាបសូន្យឡើយពោលគឺមិនចចែស រឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាង ។ ការតបស្នងគុណដល់អ្នកមានគុណ គឺតាំងតែពីអ្នកមានគុណនៅមាន ជីវិតរហូតដល់ចែកឋាន ។ ការបំពេញតួននាទីជាកូនល្អ គឺជាការបដិបត្តិធម៍ កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនវៀសវៃត្រូវ ឈានទៅមុខត្រូវធ្វើកាងារប្រជែងនិងពេល វេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់ សង្គមជាតិ ។ អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិតកូនមាសឪពុកត្រូវដើរតាមភ្លូវព្រះ កុំដើរតាមផ្លូវរបស់មារការងារសុច្ចរិតទើបជាការងារថ្លៃថ្នូរមានកិត្តិយស​កូន​ត្រូវចេះពិចារណា ដោយខ្លួនផ្ទាល់ កុំឡេះឡោះ កុំទម្រន់ ត្រូវឆ្ងាយពីអបាយមុខ(ស្រីស្រាល្បែងនិងបាបមិត្ត) ត្រូវដើរនៅក្នុងផ្លូវ ធម័ជានិច្ច ។ កំណាព្យ ( ត្រូវធ្វើអោយបាន ) កូនកុំប្រមាថក្នុងជីវិត​​ ផ្លូវនេះនៅជិតក្បែមាត់ជ្រោះ ចិញ្ចឹមជីវិតអោយបានរស់ កូនត្រូវស្គាល់គ្រោះឪ្យជាក់លាក់ ។ បាបមិត្តិស្រីស្រានិង

មុទិតា និង​ ឥស្សា

មុទិតា គឺការត្រេកអរ​តាម មានន័យថាបើមាននរណារម្នាក់ទទួលបានជ័យជំនះក្នុងជីវិត បានសុខសប្បាយ យើងក៏រីករាយតាមនូវអ្វីដែលគេបានទទួលដោយក្តីកោត សរសើរនិងសប្បាយចិត្តហើយក៏ចូលរួមលើក ទឹកចិត្តគេដោយសេចក្តីជ្រះថា្ល ។ ឥស្សា គឺការមិនត្រេកអរតាម មានន័យថាបើមាននរណា ម្នាក់ទទួលបានភាពជោគជ័យក្នុងជីវិតដោយប្រការ ណាមួយ មនុស្សដែលមានឥស្សាក្នុងខ្លួននិងឯងចេះតែ ច្រណែនឈ្នានីសជាមួយគេ មិនត្រេកអរ មិនពេញចិត្ត រឹះគន់ពេបជ្រាយដោយចិត្តបាបចិត្តអពមង្គលប្រកាន់ចរិកជាសត្វតិរច្ឆាន មនុស្ស នេះឯងជាមនុស្សដែលបរាជ័យក្នុងជីវិត។ ហេតុនេះហើយយើងកើតមកជាមនុស្ស ដែលរស់នៅក្នុង សង្គម ត្រូវតែប្រកាន់យក មុទិតា ទើបធ្វើអោយយើងនិង ក្លាយទៅជាមនុស្សម្នាក់ដែលជោគជ័យ និងមានអ្នកដែល ត្រេកអរជាមួយយើង៕