- មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតាកូនណាដែលធ្វើអោយមាតាបិតា លំបាកចិត្តតឹងណែន
ក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្ម ដ៏ធ្ងន់ធ្ងររបស់កូន ។ - ការជឿស្តាប់ដំបូន្មានរបស់មាតាបិតា រមែងមិនមានការសាបសូន្យឡើយពោលគឺមិនចចែស
រឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាង ។ - ការតបស្នងគុណដល់អ្នកមានគុណ គឺតាំងតែពីអ្នកមានគុណនៅមាន ជីវិតរហូតដល់ចែកឋាន ។
- ការបំពេញតួននាទីជាកូនល្អ គឺជាការបដិបត្តិធម៍ កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនវៀសវៃត្រូវ
ឈានទៅមុខត្រូវធ្វើកាងារប្រជែងនិងពេល វេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់
សង្គមជាតិ ។ - អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិតកូនមាសឪពុកត្រូវដើរតាមភ្លូវព្រះ
កុំដើរតាមផ្លូវរបស់មារការងារសុច្ចរិតទើបជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណា
ដោយខ្លួនផ្ទាល់ កុំឡេះឡោះ កុំទម្រន់ ត្រូវឆ្ងាយពីអបាយមុខ(ស្រីស្រាល្បែងនិងបាបមិត្ត)
ត្រូវដើរនៅក្នុងផ្លូវ ធម័ជានិច្ច ។
កំណាព្យ ( ត្រូវធ្វើអោយបាន )
- កូនកុំប្រមាថក្នុងជីវិត ផ្លូវនេះនៅជិតក្បែមាត់ជ្រោះ
ចិញ្ចឹមជីវិតអោយបានរស់ កូនត្រូវស្គាល់គ្រោះឪ្យជាក់លាក់ ។ - បាបមិត្តិស្រីស្រានិងល្បែងភ្នាល់ ព្រមទាំងមិនខ្វល់និងធុរះ
ជាជ្រោះគ្រោះថ្នាក់ប្រាកដជាក់ ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់ក ។ - ដំណើរជីវិតពិតលំបាក តែបានធូរស្រាកព្រោះធ្វើល្អ
ផ្លូវអបាយមុខត្រូវត្រាច់ចរ ចេះភ័យខ្លាចក្រប្រឹងរៀនសូត្រ ៕
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.