Skip to main content

Posts

Showing posts from October, 2011

ចុកក្នុងទ្រូង​ ( ប៉ែន រ៉ន )

L1. ពាក្យមិនពិត ចិត្តហ្មងសៅ ដំបៅទ្រូង (ដំបៅទ្រូង) បងបានស្បត់ ប្រាកដជាក់ ចំពោះស្នេហ៍ អូនជឿស្មោះ គ្មានកែប្រែ​ ចំពោះបងមួយ ឥតកន្តើយ គ្មានបារម្ភឡើយ។ L2. ពាក្យមិនពិត គិតមិនដល់ ខ្វល់ឱរ៉ា (ខ្វល់ឱរ៉ា) ច្រើនឆ្នាំហើយ ទ្រូងឥតល្ហើយ រងទុក្ខា ប្រុសផ្លាស់ចិត្ត ផ្លាស់ស្នេហា បោះបង់រូបស្រី គ្មានអាល័យដល់ចិត្តស្រីទេ។ L3. ចុកក្នុងទ្រូង ឈីបេះដូងដោយសារស្នេហ៍ (ដោយសារស្នេហ៍) អស់សង្ឃឹម បានញញឹម ដាក់បងទៀតហើយ លង់ចិន្តា លង់ស្នេហា អស់មួយជីវិត អស់ក្តីរំពឹង ក្របានជួបស្នេហ៍ (ភ្លេង) L3. ចុកក្នុងទ្រូង ឈីបេះដូងដោយសារស្នេហ៍ (ដោយសារស្នេហ៍) អស់សង្ឃឹម បានញញឹម ដាក់បងទៀតហើយ លង់ចិន្តា លង់ស្នេហា អស់មួយជីវិត អស់ក្តីរំពឹង ក្របានជួបស្នេហ៍

ជុំរុំខាវអ៊ីដាង​ (ច្រៀងដោយៈ កែវ សារ៉ាត់)

L1. រសៀលរៃយំល្វើយៗ ខាវអ៊ីដាងខ្ញុំអើយ កាលដើមឡើយស្ងាត់ឈឹង ឥឡូវប្រែក្លាយ ជុំរុំមួយតូចច្រលឹងគេងកើយដៃអើយ រំពឹង ថានឹងមានរស្មី។ L2. ជំនោរបក់មករំភើយ វាលធំល្វឹងល្វើយ រុក្ខជាតិខៀវខ្ចី ចែងចាំងដូចពេជ្រ រំលេចពីទេព្យល្អក្រៃ ដុសដាលគ្រប់អើយ វិស័យ រាល់ថ្ងៃយើងបានសប្បាយ។ R. សម្ផស្សធម្មជាតិ ប្រៀបបានសុវណ្ណ បីដូចដួងចន្ទ ដែលរះពេញបូរមី ផ្ការីកស្គុសស្គាយ ដុះរាយកណ្តាលទ្រូងព្រៃ ហាក់ដូចកល្យាណនី កំពុងពេញវ័យក្រមុំ។ L3. ឱ!ខាវអ៊ីដាងដួងចិត្ត អ្នកផ្តល់ជីវិត អោយយើងបានសុខខុម យើងផុតទុកភ័យ រីករាយរស់ក្នុងជុំរុំ ដោយគុណមហាអើយ ឧត្តម អង្គការសហប្រជាជាតិយើង។ (ភ្លេង) R. សម្ផស្សធម្មជាតិ ប្រៀបបានសុវណ្ណ បីដូចដួងចន្ទ ដែលរះពេញបូរមី ផ្ការីកស្គុសស្គាយ ដុះរាយកណ្តាលទ្រូងព្រៃ ហាក់ដូចកល្យាណនី កំពុងពេញវ័យក្រមុំ។ L3. ឱ!ខាវអ៊ីដាងដួងចិត្ត អ្នកផ្តល់ជីវិត អោយយើងបានសុខខុម យើងផុតទុកភ័យ រីករាយរស់ក្នុងជុំរុំ ដោយគុណមហាអើយ ឧត្តម អង្គការសហប្រជាជាតិយើង។

ម៉េ ម៉ាយ បីដង

L1. កាលខ្ញុំអាយុ ១៦ ស្រាប់តែម៉ែអោយ ខ្ញុំមានប្តី ពេលនោះហេតុតែខ្ញុំមិនដឹងអី ព្រោះចិត្តមិនចង់បានប្តី ខ្ញុំក៏លែងប្តីខ្ញុំទៅ។ R1. ខ្ញុំត្រូវម៉េម៉ាយ ម៉េម៉ាយ ១ដង ១០ឆ្នាំកន្លងមានប្តីម្តងទៀត។ L2. ពេលនោះខ្ញុំចេះសព្វអ្វីៗ តែវាទាស់តែប្តីទីពីរនោះចាស់ ម្ល៉ោះហើយខ្ញុំចេះតែដើរចោលផ្ទះ ប្តីខ្ញុំខូចចិត្តណាស់ គាត់ចាស់ គាត់ឈឺខូចទៅ។ R2. ខ្ញុំត្រូវម៉េម៉ាយ ម៉េម៉ាយ ២ដង ៥ឆ្នាំកន្លងមានប្តីម្តងទៀត។ L3. ពេលនោះខ្ញុំអាយុ៣១ ប្តីក្រោយគេអាយុ២៥ ខ្ញុំស្រលាញ់ថ្នមគេបានតែ ១ឆ្នាំ ស្រាប់តែមានកម្ម ប្តីក្មេងនោះលែងខ្ញុំទៅ។ R3. ខ្ញុំត្រូវម៉េម៉ាយ ម៉េម៉ាយ ៣ដង ឥឡូវសៅហ្មង អស់ប្តីហើយខ្ញុំ។ (ភ្លេង) L2. ពេលនោះខ្ញុំចេះសព្វអ្វីៗ តែវាទាស់តែប្តីទីពីរនោះចាស់ ម្ល៉ោះហើយខ្ញុំចេះតែដើរចោលផ្ទះ ប្តីខ្ញុំខូចចិត្តណាស់ គាត់ចាស់ គាត់ឈឺខូចទៅ។ R2. ខ្ញុំត្រូវម៉េម៉ាយ ម៉េម៉ាយ ២ដង ៥ឆ្នាំកន្លងមានប្តីម្តងទៀត។ L3. ពេលនោះខ្ញុំអាយុ៣១ ប្តីក្រោយគេអាយុ២៥ ខ្ញុំស្រលាញ់ថ្នមគេបានតែ ១ឆ្នាំ ស្រាប់តែមានកម្ម ប្តីក្មេងនោះលែងខ្ញុំទៅ។ R3. ខ្ញុំត្រូវម៉េម៉ាយ ម៉េម៉ាយ ៣ដង ឥឡូវសៅហ្មង អស់ប្តីហើយខ្ញុំ។