L1. រសៀលរៃយំល្វើយៗ ខាវអ៊ីដាងខ្ញុំអើយ កាលដើមឡើយស្ងាត់ឈឹង ឥឡូវប្រែក្លាយ ជុំរុំមួយតូចច្រលឹងគេងកើយដៃអើយ រំពឹង ថានឹងមានរស្មី។
L2. ជំនោរបក់មករំភើយ វាលធំល្វឹងល្វើយ រុក្ខជាតិខៀវខ្ចី ចែងចាំងដូចពេជ្រ រំលេចពីទេព្យល្អក្រៃ ដុសដាលគ្រប់អើយ វិស័យ រាល់ថ្ងៃយើងបានសប្បាយ។
R. សម្ផស្សធម្មជាតិ ប្រៀបបានសុវណ្ណ បីដូចដួងចន្ទ ដែលរះពេញបូរមី ផ្ការីកស្គុសស្គាយ ដុះរាយកណ្តាលទ្រូងព្រៃ ហាក់ដូចកល្យាណនី កំពុងពេញវ័យក្រមុំ។
L3. ឱ!ខាវអ៊ីដាងដួងចិត្ត អ្នកផ្តល់ជីវិត អោយយើងបានសុខខុម យើងផុតទុកភ័យ រីករាយរស់ក្នុងជុំរុំ ដោយគុណមហាអើយ ឧត្តម អង្គការសហប្រជាជាតិយើង។
(ភ្លេង)

Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.