Skip to main content
ធម្មជាតិលំអរទ្វីបលោកា បុប្ផាលំអរឧទ្យានស្រី កម្មផលលំអរសត្វលោកិយ
សិរីលំអរជនសប្បុរស។ជីវិតកើតមកតែងជួបទុក្ខ កើតទុក្ខអផ្សុកពុំសុខសោះ មោះកម្មអកុសលសល់ជាគ្រោះ រលាស់ពុំចេញដេញពុំទៅ។កំនើតអប្បាយហៅសែនយ៉ាប់ យ៉ាប់ហួសសាសព្ទអោយបានត្រូវ ព្រោះកម្មអកុសលសល់ជាផ្លូវ ខ្លួនធ្វើខ្លួនត្រូវទទួលយក។បើកើតជាមនុស្សហៅសំនា បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់ កុសលជាផ្លូវត្រូវកើតមនុស្ស មានស័ក្កមានយសខ្ពស់អាត្មា។បុណ្យអោយមកកើតក្នុងពោះមនុស្ស ដែលមនុស្សឯងនោះគឺមាតា អ្នកមានគុណក្រៃហួសពណ៍នា គណនាត្រារាប់អោយស័ព្ទបាន។ចិញ្ចឹមបីបមថ្នមថ្នាក់ថែ រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន មេត្តាចូលជោគក្មុងសន្តាន ប្រោសកូនកល្យានអោយផុតក្ស័យ។ដូចនេះម៉ែមានគុណច្រើនណាស់ គុណនោះច្រាលច្រាស់លើសអ្វីៗ ប្រថពីថាធ្ងន់ហួសឧប្បមី គង់ចាញ់គុណថ្លៃនៃមាតា។ព្រោះតែកូនម៉ែទ្រាំលំបាក ធ្វើការឥតស្រាករាល់ថ្ងៃខែ ធ្វើការប្តូរប្រាក់នឿយឥតល្ហែ តែនៅស៊ូទ្រាំខំប្រឹងប្រែង។ចិញ្ចឹមរក្សាដោយចិត្តស្មោះ បំបៅទឹកដោះខ្សោះខ្លូនឯង ប្រាណស្គមរីងរៃរំពៃក្រែង កូនម្តាយសង្រេងផុតទុក្ខភ័យ។បំប៉នចំនីសព្វប្រការ គ្រឿងបរិភោគក្តាមិនខ្វះអ្វី សំលៀកបំពាក់ល្អថ្មីៗ អោយកូណប្រុសស្រីល្អនិងគេ។ពេលខ្លះម៉ែស៊ូអត់ងងុយ រវល់រកលុយគ្មានទំនេរ ពេលខ្លះអត់បាយពោះទទេរ ដឹងទេម៉ែទ្រាំព្រោះអ្នកណា។ម៉ែស៊ូតែអត់គ្រប់បែបយ៉ាង ខ្លួនប្រាណល្ហិតល្ហៃស្ទើរមរណា ទោះទុក្ខលំបាកកំរិតណា ចិត្តមិនរុញរារាល់យប់ថ្ងៃ។នេះហើយសន្តានធាតុពិតម៉ែ ចិត្តឥតប្រួលប្រែឥតកាឡែ កូនគួររលឹកគិតយប់ថ្ងៃ កុំប្រមាថព្រះគុណម៉ែ។ពាក្យថាម៉ែសែនមានន័យ មានគុណច្រើនក្រៃហួសឧប្បមា ព្រោះលោកជាព្រហ្មជាអាចារ្យ ជាទេវតានិងអរហន្ត។ជាធនាគាបើកថវិកា ជាម្លប់ឆ័យ្យាសែនសុខសន់ ជាទីសំណាក់គេចអាសន្ន ជាទីបន់ស្រន់បានរួចគ្រោះ។ម៉ែអោយកំនើតកើតជីវិត អោយទំនុកចិត្តដោយចិត្តស្មោះ ម៉ែអោយគ្រប់យ៉ាងគ្មានគិតសោះ អោយគ្មានលោះយប់ថ្ងៃអាស្រ័យកូន។ពេលកូនឈឺម៉ែព្យាបាល ចាំអភិបាលថ្នាក់ថ្នមកូន ម៉ែលំបាកកាយស៊ូថ្វាយខ្លួន ទោះជីវិតសូន្យក៏ត្រូវស៊ូ។ពេលកូនធំវ័យវឌ្ឈនាការ ម៉ែជូនកូនទៅសាលាអោយរៀនសូត្រ ក្រេបចំនេះមានគំនិតគិតខុសត្រូវ អាចរស់នៅក្នុងសង្គមសមសក្តា។ឧបត្ថមគ្រឿងឧបភោគបរិភោគ បំបាត់ទុកសោកដោយអាហារ ស្តីប្រលោមលួងលោមបុត្រភ្ញា អោយកំលាំងចិត្តរាល់យប់ថ្ងៃ។កូនណាសាងបាបកម្មនិងម៉ែ កូននោះឯងដែកូនអប្រិយ កូនវាយម៉ែកូនជេរម៉ែកូនកាឡៃ ទឹកភ្នែកម៉ែស្រក់រាល់ថ្ងៃព្រោះកូនល្ងង់។ទឹកភ្នែកម៉ែស្រក់ហូរព្រោះកូនបាប ទឹកភ្នែកម៉ែស្រក់ដាបព្រោះកូនយំ ឃ្នងធ្វើកេរត្តិ៍ឈ្មោះអោយបាត់បង់ បាត់ខូចលិចលង់លិចលែងឡើង។ទឹកភ្នែកម៉ែស្រក់លើផែនប្រថពី ដួងចិត្តម៉ែវក់វីក្តៅដូចភ្លើង ព្រោះកូនអប្រិយចិត្តចចើង ចចើកឥតក្រែងចិត្តមេបា។ទោះយ៉ាងណាម៉ែនៅតែអាណិត ចិត្តម៉ែតែងគិតដល់កូនសព្វទិវា រឹះរកល្បិចល្បោយជួយបុត្រភ្ញា អោយរួចកម្មពាគ្រានេះម្តង៕
Popular posts from this blog
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.