Skip to main content

ជីវិតនៅលើគំនរសំរាម








វាសនាអ្នកក្រ




ប្រទេសកម្ពុជា
​​ ជាប្រទេសមួយដែលស្ថិត​នៅភាគខាងត្បូងឈាងខាងកើតនៃភូមិភាគអាស៊ីដែល មាន​​​​ប្រជាជនរស់នៅចំនួន១៤លាននាក់ ។ ប្រជាជនកម្ពុជាភាគច្រើនគឺប្រកបរបរជាកសិករ តែស្របជា មួយ​​​​​គ្នានេះដែរក៏មាន​ ប្រជាជនមួយផ្នែកតូច​ ដែលជាជនក្រីក្រទុរគ៌តដែលគ្មានទីលំនៅគ្មានដីធ្លីគ្មាន ការ​ងារ​ធ្វើ​​គ្មានប្រាក់គឺអាចនិយាយ បានថាគ្មានអ្វីទាំងអស់សំរាប់ជីវិតរស់នៅរបស់ពួកគាត់។ ដូចយ៉ាងក្នុង​ខេត្តព្រះសីហនុក្រុងព្រះសីហនុ គឺជាទីក្រុងទេសចរណ៍ក៏ មានគ្រួសារនិងប្រជាជនទុរគ៌តដែល រស់​នៅ​លើ​គំនរសំរាមផងដែរ។ ភូមិបិតត្រាងសង្កាត់រាមខ័ណ្ឌព្រៃនប់ដែលជា កន្លែងចាក់សំរាមចោល របស់​ក្រុម​ហ៊ុនស៊ីនទ្រី ។ នៅជុំវិញទីនោះមាន ប្រជាជនមួយក្រុមដែលរស់នៅ ដោយការរុករបស់របរ នៅក្នុង គំ​នរសំរាមសំរាប់លក់ទៅអោយឈ្មួញ ដូចជា សំបកដប ក្រដាស់ ផ្លាស្ទិក ជាដើម។ អ្នកមីង​វ៉ុល​សា​វឿន​ដែល​​ជាប្រធានក្រុមរបស់ ប្រជាជនដែលរស់នៅទីនោះ បានអោយដឹងថា «ពួកគាត់រស់​នៅ​ទីនេះ​មាន​ចំនួន​១៨​គ្រួសារ បើសរុបទៅគឺ ៩៦នាក់តែបានស្លាប់អស់ចំនួន៦នាក់ ដោយសារជំងឺឥឡូវនេះ នៅ​សល់​តែ​៩០នាក់ទេហើយចំពោះ ចំនួន១៨គ្រួសារនេះគាត់ មានការបែងចែកជា ៣ក្រុមដែលក្នុងមួយ​ក្រុម​មាន​ចំនួន​៦គ្រួសារ» ។ ការដែលគាត់រៀបចំជាក្រុមបែបនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុង ការចេញទៅកាយសំរាម ។ ចំពោះការចេញទៅកាយ សំរាមនេះផងដែរគាត់ក៏មានរៀប​ចំនូវកាល​វិភាគ​សំរាប់​ចេញទៅ កាយសំរាមដោយកំនត់ថា ក្នុងមួយ ថ្ងៃមួយ គ្រួសារអាចចេញទៅ​កាយ​សំរាម​បាន​តែពីរ​នាក់​ប៉ុណ្ណោះ។ អ្នកមីងបន្ថែមទៀតថា «ពួកគាត់ រស់នៅទីនេះតាំងពីឆ្នាំ២០០២​មកម្លេះគឺរស់​នៅដោយ​ការ​ពឹងផ្អែកទៅ លើសំរាមបើគ្មានសំរាមទេ គឺពួកគាត់មិនដឹងថាត្រូវធ្វើអ្វីនោះទេព្រោះថាពួក យើងជា​មនុស្ស​ចាស់គ្មានកំលាំងដូចក្មេងហេតុនេះហើយ មានតែការទ្រាំរស់នៅ​ជាមួយភាព​ស្អុយភាព​លំបាក​ស៊ី​អត់​ស៊ីឃ្លាន បានព្រឹកខ្វះល្ងាចតែប៉ុណ្ណោះ លោកពូ សាន សុខ ដែលជានាក់កាយ​សំរាមនៅ​ទីនោះ​បាន​មាន​ប្រសាសន៍ថា «ពួកគាត់រស់ នៅទីនេះប្រៀបបីដូចជាសត្វអញ្ចឹងគឺរស់ នៅដោយការដើរ​កាយនេះ​កាយ នោះនៅក្នុងសំរាមដូចជាសត្វគោរក ស្មៅស៊ីអញ្ចឹងពេលខ្លះគាត់ឃើញ បន្លែរឺក៏ផ្លែឈើគាត់​ក៏បាន​រើស​មក បរិភោគទៀតផងដែលនេះគឺជា ទុក្ខលំបាកធំមួយ របស់ ពួកគាត់ »។គាត់បានបន្ថែមទៀតថា« ពួក​គាត់អាចរកប្រាក់ក្នុងមួយថ្ងៃ ត្រឹមតែ៥០០០៛ទៅ៦០០០៛ប៉ុណ្ណោះហើយ ចំពោះរដូវវស្សាវិញគឺពួក​គាត់​មានការពិបាក ណាស់ក្នុងការ រុករក សំរាមពីព្រោះតែមានភ្លៀងធ្លាក់ច្រើនដែលជាហេតុ ធ្វើអោយ​សំ​រាមរលួយ អស់ដូចជាក្រដាស់ និងវត្ថុជាច្រើនទៀតដែលត្រូវទឹកខូច» ។ តាមសំដីរបស់​លោកដេត​ដែល​ជាបុគ្គលិក របស់អង្គការភាពញញឹមនៃកុមារបានមានប្រសាសន៍ ថាអង្គការរបស់គាត់​បានធ្វើ​​ការ​នៅ​កន្លែងចាក់ សំរាមនោះ តាំងពីឆ្នាំ២០០៥មកម្លេះក្នុងគោលបំនង ដើម្បីជួយដល់ក្រុមគ្រួសារប្រជា​ជន​នៅទីនោះ អោយមានភាព​ងាយស្រួលខ្លះដូចជាការផ្គត់ផ្គង់ម្ហូប ​អារហាររបស់របរប្រើប្រាស់​និងជួយ​ដល់​​​កុមារដើម្បី អោយបានរៀនសូត្រដូចកូនគេដទៃនេះហើយ​គឺជាគោលដៅដ៏ធំរបស់អង្គការភាព​ញ​ញឹម​​​​នៃ​កុមារនេះ ។ កាលពីមុនក្រុមគាត់បានជីកអណ្តូង មួយសំរាប់ប្រជាជន​នៅទី​នោះ​បាន​ប្រើ​ប្រាស់​តែ​ប្រ​មាណ ជាពាក់កណ្តាល ឆ្នាំ២០០៩ឡាន​ចាក់សំរាម របស់ក្រុមហ៊ុនស៊ីនទ្រីបាន​ចាក់សំរាម​លុប​អណ្តូង​ដែល​ជាហេតុធ្វើអោយអណ្តូងខូចពួក​ប្រជាជននៅ ទីនោះមិនអាចប្រើប្រាស់ទៀតបាន ហេតុនេះ​ហើយ​ពួក​គាត់ត្រូវចំណាយ ទៅដងទឹកនៅ​ក្រោយភ្នំដែល មានចំងាយឆ្ងាយពីកន្លែង​គាត់រស់​នៅ​ប្រ​ហែល​​​៦គីឡូម៉ែត ។ គាត់ក៏បានបន្ថែមទៀតថាក្រៅពីអង្គការ គាត់នៅមានអង្គការមួយចំនួន​ទៀត​​ដូច​ជា​អង្គការ​ម្លប់​តាប៉ាង និង អង្គការសារិកាជាដើមដែលសុទ្ធតែ ធ្វើការក្នុងគោលដៅដូចៗគ្នាគឺជួយ​ប្រ​ជា​ជន​ក្រី​ក្រ ។ ប្រជាជនដែល រស់នៅទីនោះពិតជា​មានការលំបាកណាស់ ពួកគាត់គ្មាន​ម្ហូប​អាហារ​ញ៉ាំ​គ្រប់​គ្រាន់​​​គ្មាន​ថវិការសំរាប់ ចាយវាយនិងផ្គត់ផ្គង់គ្រួសារគ្មាន ប្រភពទឹកសំរាប់ប្រើប្រាស់ ។ ពួក​គាត់​​ញ៉ាំ​បាយ​លាយ​នឹង​ស្ករ ឡូកឡំជាមួយរុយរោមឡើងខ្មៅ កត្តានេះហើយដែលជា​ហេតុ​បណ្តាល​អោយ​ ពួក​​​គាត់​​មាន​ជំងឺឈឺថ្កាត់ ច្រើនមានសុខភាពទ្រុឌទ្រោមមិន រឹងមាំ ដូចមនុស្សធម្មតា ។ អ្នក​មីងដែល​ជា​អ្នក​ដឹក​នាំ​បាន​អំពាវ នាវដល់សប្បុរសជនសូមអោយជួយ ដល់ពួក គាត់ផងព្រោះជីវិត​ពួក​គាត់​សព្វ​ថ្ងៃ​នេះ​​​ពិត​ជា​លំ​បាក​វេទនាណាស់ស៊ួទ្រាំរស់នៅក្នុងភាពស្អុយរលួយ នៃគំនររាមស៊ីអត់ស៊ីឃ្លាន​លំបាក​ទាំង​​យប់​ទាំង​ថ្ងៃ ។ សូមអោយសប្បុរសជនជួយផ្តល់ការផ្គត់ផ្គង់ជា របស់​ប្រើប្រាស់រឺក៏ការផ្តល់ជាកា រងារ​អោយ​​ពួក​គាត់​បាន ធ្វើផងព្រោះពួក គាត់ពិតជាចង់ចាកចេញ ពីជីវិតជាអ្នកកាយសំរាមនេះណាស់៕

Comments

  1. ខ្ញុំអត់មានមតិអីទេ ព្រោះឃើញថា​ការ​បង្កើតនេះ
    មានភាពល្អប្រសើរ។

    ReplyDelete

Post a Comment

ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.