Skip to main content

ពិធីបុណ្យកីឡាពណ៍















នៅថ្ងៃទី ០៣​ ខែ គុម្ភះ ឆ្នាំ ២០១០ សាលាបច្ចេកទេស ដុនបូស្កូខេត្តព្រះសីហនុ បានប្រារព្ធពីធីដ៏ធំមួយ ដែលមានឈ្មោះថា បុណ្យកីឡាពណ៍ដែលមានពណ៍ចំនួន ៤​គឺ ក្រហម ខៀវ​ លឿង និងស៊ីជម្ពូ ហើយការ ដែលប្រារព្ធពីធីបុណ្យនេះបង្កើតឡើងក្នុងគោលបំណងដើម្បីរំលឹកដល់ ថ្ងៃដែលលោក ឪពុកបូស្កួបា នទទួល មរណះភាព។ នៅក្នុងកម្មវិធីគេមានរៀបចំនូវកម្មវិធីសប្បាយៗ ជាច្រើ នដូចជា ការដង្ហែក្បួនព្យុះ ហយាត្រា​ដែលមានសិស្សតាមពណ៍ផ្សេងៗរបស់សាលាដើរតាមជួរដែលមានកាន់ ទង់ជាតិប្រទេស កម្ពុជា ទង់ពណ៍​និងទង់របស់លោកឪពុក បូស្កូ។​ បន្ទាប់ពីនោះគេក៏មានការ ច្រៀងចំរៀងលោក ពុក បូស្កូ និងមានការប្រកួតកីឡាផ្សេងៗ​ដូចជា ការរត់ប្រណាំង ការប្រកួត បាល់ទាត់ បាល់បោះ បាល់ទះ ចោលដុំដែក និង​ លោតចំងាយជាដើម​ក្រៅពីនេះក៏មានការរាំ លេងកំសាន្តយ៉ាងសប្បាយរីរាយ ពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សទាំង អស់ក្នុងសាលា។ នៅពេលថ្ងៃត្រង់បន្ទាប់ពីញាំអារហារថ្ងៃត្រង់រួច គេក៏មានការចែករង្វាន់ដល់ក្រុមពណ៍ដែលទទួល ជ័យជំនះក្រោយពីការប្រកួត អស់រយះពេលពេញមួយថ្ងៃ រង្វាន់រួមមាន ពាន់រង្វាន់របស់សាលា​ មេដាយមាស មេដាយសំរិត​​ និងមេដាយប្រាក់ ហើយក៏មាន​ការដូអនុស្សាវរីយ៍ជាច្រើនទៀត ដែលផ្តល់ ដោយលោកឪពុក​ ចន វិស័រ ដែលជាអធិការ និងលោកគ្រូនាយកសាលា។​ កីឡាពណ៍គឺជាកម្មវិធីដ៏ ធំមួយក្នុងចំណោមបុណ្យជាច្រើនទៀតរបស់សាលា ដុន​បូស្កូ។ ពីធីបុណ្យនេះមានគោលបំណង ដើម្បី អោយយុវជនដុនបូស្កូ ទាំងអស់ចេះ ស្រលាញ់ សាមគ្គី តស៊ូ ស្មោះត្រង់ រាប់អាន និងការចេះអធ្យាស្រ័យ គ្នាទៅវិញទៅមក តាមអត្ថន័យនៃពណ៍ទាំងបួន ។ កម្មវិធីប្រព្រិត្តទៅពេញមួយថ្ងៃយ៉ាងរលូន​ រហូតដល់ចប់កម្មវីធី៕

Comments