- កកក៏បាយ មេម៉ាយក៏ស្រី។
- ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
- ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
- ក្រពើវង្វេងបឹង។
- កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
- កាប់បំពងរង់ចាំទឹកភ្លៀង។
- ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
- ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។
- ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿង
ពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។ - ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
- ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
- កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
- កោសមិនដាក់ទឹក។
- ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
- ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
- កំភ្លាញព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។
- កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
- កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
- កុំគូរមុនគិត។
- កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង
កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។ - កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
- កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
- កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន
ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់
ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ - កុំដាំស្រូវនៅផ្លូវដំរី។
- កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ
កុំទុកចិត្តម្ដាយថាគ្មានបំណុល។ - កុំទុំមុនស្រគាល។
- កុំផ្ទុកតាមទូកថ្វែ។
- កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
- កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
- កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
- កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
- កុំរាយមុខដឹង កុំទទឹងមុខសឹក។
- កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ
កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។ - កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
- កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ
លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។
គ្រប់យ៉ាងខ្ញុំធ្វើដើម្បីខ្មែរ ខ្ញុំចែករំលែកអ្វីៗដែលខ្ញុំមានសម្រាប់ខ្មែរ!
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.