Skip to main content

វគ្គសិក្ខាសាលាជាមួយក្រុមសិស្សស៊ីងហ្គាពួរ


នៅថ្ងៃអាទិត្យ ទី៦ ខែមិនាឆ្នាំ២០១០ មានសាស្រ្តាចារ្យ ៣នាក់រួមជាមួយ​ និងសិស្ស១៩នាក់ដែលមក​ពី​សា​លា​ពហុបច្ចេកទេសនៃប្រទេ​ស ស៊ីងហ្គាពួរ បានមកដល់សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសី​ហនុ​។ ពួកគេមានការស្នាក់នៅក្នុងសាលារយះពេល២សប្តាហ៍ ដើ​ម្បី​​បង្រៀនភាសាអង់គ្លេសដល់​សិស្ស​សា​លា​បច្ចេកទេសដុន បូស្កូ ដែលមកពីផ្នែកផ្សេងៗទាំងឆ្នាំទី១ និងឆ្នាំទី២ : ដូចជា ផ្នែកយន្តសា​ស្រ្ត​រថយន្ត ផ្នែកអគ្គីសនី ផ្នែកយនសាស្រ្តទូទៅ ផ្នែកលេខាធិការ​ និងផ្នែកទំនាក់ទំនងសង្គម ដោយបង្រៀន​រយះ​ពេ​ល​៨​ម៉ោង​សំរាប់​ផ្នែ​ក​នីមួយៗ។

សំរាប់ឆ្នាំទី១ប្រធានបទដែលលើកយកមកបង្រៀនរួមមាន
  • ការណែនាំខ្លួន
  • ការយល់ដឹងអំពីប្រទេស ស៊ីងហ្គាពួរ
  • វិជ្ជាជីវះ និង មហិច្ឆិតា
  • ការយល់ដឹងអំពីប្រទេស កម្ពុជា

សំរាប់សិស្សឆ្នាំទី២ ក៏មិនខុសពីឆ្នាំទី១ដែរ ពួកគេនិងមានមេរៀនជាច្រើនដែលនិងត្រូវរៀន​ ជាមួយនិង​សា​ស្រ្តា​ចារ្យនិងសិស្សៗដែលមកពី ប្រទេស ស៊ីងហ្គាពួរ សំរាប់រយះពេល៣សប្តាហ៍ នៃដំណើរទស្សនះ​កិច្ច​សិក្សារបស់ពួកគេនៅក្នុងសាលាបច្ចេកទេសដុនបូស្កូ។

Comments