មកដល់កូនជាទីស្រលាញ់ សេចក្តីល្អនិងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និងមិនធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រថា្នល្អ សេចក្តីស្រលាញ់ និងការគ្រប់គ្រងគ្រប់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឪ្យការប្រាថ្នាអាក្រក់ និងការច្រណែនថិតនៅផងឡើយ ។
ទឹកចិត្តស្រលាញ់របស់ម៉ែឪទៅលើកូន មិនមានកំណត់ទីបំផុត ជាសេចក្តីស្រលាញ់ដ៏បរិសុទ្ធ ។ ម៉ែឪមិនជាទុក្ខឬ ខ្មាស់គេអ្វីឡើយ ដែលមានកូនជាមនុស្សក្រទ្រព្យសម្បត្តិ នោះ ប៉ុន្តែ ម៉ែឪជាទុក្ខនិងខ្មាស គេជាទីបំផុត មើថាកូនជាមនុស្សអាក្រក់ ។ ម៉ែឪ មានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបានឃើញកូនៗមានសេចក្តីចម្រើនក្នុងជីវិត មានការងារល្អ មានគ្រួសារកក់ក្តៅ ហើយជាពិសេស ខ្លាំងណាស់នោះ គឺម៉ែឪមាននូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪមិនមែនជាទេវតា តែក្រៃលែងជាងទេវតាទៅទៀត មិនមែជាព្រះព្រហ្ម តែក្រៃលែងជាងព្រះព្រហ្មទៅទៀត ព្រោះម៉ែឪ ឲ្យសេចក្តីស្រលាញ់ ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។ ម៉ែឪប្រាថ្នា ឲ្យជីវិតកូនមានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែឪព្យាយាមពន្យល់កូនទូន្មានកូនដូច្នេះ ត្រូវកូនយកចិត្តទុកដាក់ស្តាប់នូវពាក្យពេចន៍ម៉ែឪអោយ បានច្បាស់លាស់ និងត្រូវគិតឲ្យបានយល់ ហើយបរិបត្តតាមឲ្យបានល្អជាទីបំផុត នោះសេចក្តីចម្រើននឹងកើតមានដល់អ្នក ។

Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.