កូនជាទីស្រលាញ់ ឥឡូវនេះកូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗដែរ ។ កូនគង់តេបានដឹងហើយថា ឪពុកម្តាយស្រលាញ់កូនច្រើនប៉ុណ្ណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រមាត់របស់ ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់កនុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រថា្ននូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អឡើយ ។ តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែមគ្រាន់តែនិយាយាមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់ អីចឹងឯង ។ ចូរកូដឹងចុះ សូម្បីមាតាបិតា ទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែក៏នៅចង់បានជំនូន ចង់បានរបស់ដែលកូនអោយដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ ប្រៀបនិងរបស់ដែលម៉ែឪមានមិនបានក៏ដោយ ឲ្យតែថា ជារបស់កូនដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្តណាស់ ។ កាលដែលកូនមាននំ មានផ្លែឈើមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសារដោយពេញចិត្តដែរ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូនយកចិត្តកូន ។ ទោះជាកូន មិនមានអ្វីមកជូនសោះ គឺគ្រាន់តែបង្ហាញមុខ ហើយមានដៃសំពះថ្វាយបង្គំប៉ុណ្ណឹង ក៏ម៉ែឪពេញចិត្តទៅហើយ ។ នេះជាបំនងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសតាមសេចក្តីពិត ប៉ុន្តែ ឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើល្អៗអោយមក យ៉ាងម៉េចរួចទៅ ម្លោះហើយមាតាបិតា ខ្លះបានបិទភ្នែកលាចាកលោកនេះទៅ ទាំងដែលមិនធ្លាប់ ឃើញកូនក្រាបសំពះខ្លួនម្តងផង ។
កំណាព្យ
- ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម ពាក្យប្រាជ្ងពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
- អរុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច រំលឹកចំៗកុំអោយភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស។
- ទ្វីបលោកល្អស្រស់ព្រោះសូរិយា មាតាបិតាគឺជាព្រះ ជាដួងតារាយាត្រារះ កូនត្រូវសំពះទិសបូព៌ា។
- ទិសបូព៌មានន័យបូព្វការី បង្កើតប្រុសស្រីពេញពសុធា ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ។
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.