Skip to main content

សែនស្រណោះ (ច្រៀងដោយៈ កែវ សារ៉ាត់)

SONG TITLE : SEN SRONOS , (SINGER : KOE SARATH)



L1.  សែនស្រណោះគ្រាដែលកន្លង អូននឹងបងបានរួមសេចក្តីស្នេហា នៅក្រោមរស្មីនៃព្រះច័ន្ទថ្លា ក្រោមផ្ទៃមេឃាដ៏ធំល្វឹងល្វើយ។

L2.  បងស្រណោះ ស្រណោះសម្តី ដែលស្រស់ស្រីខ្ចឹបប្រាប់អោយបងកៀកកើយ ពេលនោះបងនៅ មិនទាន់ហ៊ានឡើយ ព្រោះអ្វីត្រាណត្រើយខ្ពស់ហួសហត្ថា។

R.  ស្នេហ៍ដែលមិនស្មាន ថានឹងបាន រួមក្តីស្នេហា បើសិនជាបាន ស្រស់កល្យាណ បងភ្លេចប្រាណភ្លេចអ្វីទាំងអស់...។
L3.  គ្រាដែលហួសស្រណោះជាថ្មី បងអាល័យស្រមៃជានិច្ចស្ងួនអើយ តូចអើយតូចបង បងមិនភ្លេចឡើយ បងចាំកៀកកើយគ្រាអូនវិលវិញ។ (ភ្លេង)

R.  ស្នេហ៍ដែលមិនស្មាន ថានឹងបាន រួមក្តីស្នេហា បើប្រែជាបាន ស្រស់កល្យាណ បងភ្លេចប្រាណភ្លេចអ្វីទាំងអស់...។

L3.  គ្រាដែលហួសស្រណោះជាថ្មី បងអាល័យស្រមៃជានិច្ចស្ងួនអើយ តូចអើយតូចបង បងមិនភ្លេចឡើយ បងចាំកៀកកើយគ្រាអូនវិលវិញ។


Comments