L1. សត្វចាបយំពីចុងដើមចាន់ សត្វក្តាន់បោលគ្តុងទៅចូលរូងក្តាម (២ដង)
ទន្សោង និងទន្សាយផាយចូលតាម អើយក្តាមគាប ក បញ្ឈរភ្នែកស្លឹង ។
L2. សត្វទទាដើរទទឹងទួល ទឹកមុខបែបមិនស្រួលព្រោះតែឆាប់ខឹង (២ដង)
សត្វសេះលេចអាចម៍ មិនបាច់ប្រឹង ស្លន់បាត់ព្រលឹង ឃើញសឹងដើរតាម ។
L3. សត្វកណ្តុរត្បុលក្រោមកណ្តាប់ តែភ្លាត់ចំណាប់ត្រូវកណ្តាប់កិនលើ (២ដង)
ទីទុយអង្គុយងោកលើចុងឈើ ធ្វើក្បាលងីងើរ ភ្នែកឡឹងឡង់ ។
L4. សត្វអន្ទង់ខឹងនឹងសត្វទា ថាបងប្អូនគ្នាមេ្តចមិនចែកទ្រព្យផង (២ដង)
ត្រដក់ខំត្រដរដើរកោងខ្នង ខាំអស់សត្វផងកុំទាស់ទែងគ្នា ។ (ច្រៀងឡើងវិញម្តងទៀត)
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.