កកក៏បាយ មេម៉ាយក៏ស្រី។ ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។ ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។ ក្រពើវង្វេងបឹង។ កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។ កាប់បំពងរង់ចាំទឹកភ្លៀង។ ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។ ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។ ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿង ពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។ ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។ ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។ កោសមិនដាក់ទឹក។ ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។ ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។ កំភ្លាញព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។ កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។ កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។ កុំគូរមុនគិត។ កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។ កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។ កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។ កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់...
គ្រប់យ៉ាងខ្ញុំធ្វើដើម្បីខ្មែរ ខ្ញុំចែករំលែកអ្វីៗដែលខ្ញុំមានសម្រាប់ខ្មែរ!