កូនជាទីស្រលាញ់ ឥឡូវនេះកូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗដែរ ។ កូនគង់តេបានដឹងហើយថា ឪពុកម្តាយស្រលាញ់កូនច្រើនប៉ុណ្ណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រមាត់របស់ ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់កនុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រថា្ននូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អឡើយ ។ តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែមគ្រាន់តែនិយាយាមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់ អីចឹងឯង ។ ចូរកូដឹងចុះ សូម្បីមាតាបិតា ទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែក៏នៅចង់បានជំនូន ចង់បានរបស់ដែលកូនអោយដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ ប្រៀបនិងរបស់ដែលម៉ែឪមានមិនបានក៏ដោយ ឲ្យតែថា ជារបស់កូនដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្តណាស់ ។ កាលដែលកូនមាននំ មានផ្លែឈើមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសារដោយពេញចិត្តដែរ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្ប...
គ្រប់យ៉ាងខ្ញុំធ្វើដើម្បីខ្មែរ ខ្ញុំចែករំលែកអ្វីៗដែលខ្ញុំមានសម្រាប់ខ្មែរ!