វាសនាអ្នកក្រ
ប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅភាគខាងត្បូងឈាងខាងកើតនៃភូមិភាគអាស៊ីដែល មានប្រជាជនរស់នៅចំនួន១៤លាននាក់ ។ ប្រជាជនកម្ពុជាភាគច្រើនគឺប្រកបរបរជាកសិករ តែស្របជា មួយគ្នានេះដែរក៏មាន ប្រជាជនមួយផ្នែកតូច ដែលជាជនក្រីក្រទុរគ៌តដែលគ្មានទីលំនៅគ្មានដីធ្លីគ្មាន ការងារធ្វើគ្មានប្រាក់គឺអាចនិយាយ បានថាគ្មានអ្វីទាំងអស់សំរាប់ជីវិតរស់នៅរបស់ពួកគាត់។ ដូចយ៉ាងក្នុងខេត្តព្រះសីហនុក្រុងព្រះសីហនុ គឺជាទីក្រុងទេសចរណ៍ក៏ មានគ្រួសារនិងប្រជាជនទុរគ៌តដែល រស់នៅលើគំនរសំរាមផងដែរ។ ភូមិបិតត្រាងសង្កាត់រាមខ័ណ្ឌព្រៃនប់ដែលជា កន្លែងចាក់សំរាមចោល របស់ក្រុមហ៊ុនស៊ីនទ្រី ។ នៅជុំវិញទីនោះមាន ប្រជាជនមួយក្រុមដែលរស់នៅ ដោយការរុករបស់របរ នៅក្នុង គំនរសំរាមសំរាប់លក់ទៅអោយឈ្មួញ ដូចជា សំបកដប ក្រដាស់ ផ្លាស្ទិក ជាដើម។ អ្នកមីងវ៉ុលសាវឿនដែលជាប្រធានក្រុមរបស់ ប្រជាជនដែលរស់នៅទីនោះ បានអោយដឹងថា «ពួកគាត់រស់នៅទីនេះមានចំនួន១៨គ្រួសារ បើសរុបទៅគឺ ៩៦នាក់តែបានស្លាប់អស់ចំនួន៦នាក់ ដោយសារជំងឺឥឡូវនេះ នៅសល់តែ៩០នាក់ទេហើយចំពោះ ចំនួន១៨គ្រួសារនេះគាត់ មានការបែងចែកជា ...
គ្រប់យ៉ាងខ្ញុំធ្វើដើម្បីខ្មែរ ខ្ញុំចែករំលែកអ្វីៗដែលខ្ញុំមានសម្រាប់ខ្មែរ!