អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ន គរវត្ដជាស្នាដៃ ដ៏ធំចំបងអស្ចារ្យ របស់ ព្រះបាទសូរ្យវរ្ម័ន ទី២ ដែលមានឈ្មោះល្បីល្បាញ រន្ទឺសុះសាយ ទៅគ្រប់ទិសទី មិនតែប៉ុណ្ណោះ ប្រាសាទនគរ វត្ដក៏ជារូប ភាពតំនាង ប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែល ជា១៦គ . ម ចំនែកកសិណពិត ប្រាកដរបស់ ប្រាសាទ មានបណ្តោ យប្រវែង ១៥០០ម x ទទឹង១៣០០មលើ២០០ម ផ្លូវធំដើរចូល ពីទិស ខាង លិចទៅដល់ ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូល កណ្ដាលខ្ពស់ ធំជាងគេបំផុត របស់នគរ វត្ដ មានកំពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាង ជើងនៃក្រុងសៀមរាប ក្នុង ស្រុកសៀម រាប មានចំងាយ ៧ គ . ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភ័ណ្ឌពិភពលោករបស់ អង្កការយូនីស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវ បានរកឃើញ ឡើងវិញ ដោយ ប្រវត្តិវិទូបារាំងលោក ហង់រី ម៉ូហូ នៅឆ្នាំ១៨៦០។...
គ្រប់យ៉ាងខ្ញុំធ្វើដើម្បីខ្មែរ ខ្ញុំចែករំលែកអ្វីៗដែលខ្ញុំមានសម្រាប់ខ្មែរ!