ហេ ជិតដល់ថ្ងៃបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែហើយ តើអ្នកនឹងមកចូលរួមទេ? បើមកតើអ្នក ដឹងទេថាត្រូវធ្វើយ៉ាងណាខ្លះ? ខ្ញុំមានបំណងល្អខ្លះៗសំរាប់ពិធីបុណ្យខាងមុខនេះ៖ ត្រូវមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិគ្រប់បែបយ៉ាងរបស់អ្នក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ យល់ល្អអ្នកគួរតែសរសេរលេខទូរស័ព្ទរបស់អ្នក ដាក់ក្នុងហោប៉ាវរបស់គេ ព្រោះវាអាចផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងអ្នក នៅពេលដែលកូនរបស់អ្នកបាត់ ។ មិនត្រូវចោលសំរាមផ្តេសផ្តាសទេ ត្រូវជួយថែរក្សាសោភណ្ណភាពទីក្រុង មិនត្រូវដើរជាន់លើស្មៅទេសួនច្បារទេ អ្នកមិនគួរដើរទៅកន្លែងដែលស្ងាត់ៗតែម្នាក់ឯងទេ ត្រូវបើកបរដោយមានការប្រុងប្រយ័ត្ន.........។ សូមជូនពរសំណាងល្អគ្រប់ៗគ្នា នឹងធ្វើដំនើរត្រលប់ទៅស្រុកកំនើតវិញអោយមានសុវត្តិភាព ។
គ្រប់យ៉ាងខ្ញុំធ្វើដើម្បីខ្មែរ ខ្ញុំចែករំលែកអ្វីៗដែលខ្ញុំមានសម្រាប់ខ្មែរ!