Skip to main content

Posts

Showing posts with the label ទេសចរណ៍កម្ពុជា

តំបន់ទេសចរណ៍ខេត្តព្រះសីហនុ

ទេសចរណ៍ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ រឺ កំពង់សោម គឺជាខេត្ត​តូច​មួយ ដែលស្ថិតនៅភាគខាងត្បូង នៃ​​​​ប្រទេស ​​ ក ម្ពុជា ដែល​មាន​ផ្ទៃដី ៨៦៨ គីឡូម៉ែត និងមាន ខ័ណ្ឌចំនួន ៣​ ហើយជាខេត្តមួយ​ដែល​ហ៊ុ ម​ព័ទ្ធ​​ទៅ​ដោយ​ដី​កោះ ហើយ​​​ជាប់និងឈូងសមុទ្រថៃ ។ ខេត្តនេះ​ត្រូវ​បាន​​ស្ថាបនាឡើង​ក្នុង​អំឡុងឆ្នាំ ១៩៦៤ ដោយស្នារ​ ព្រះ​បាទ​សម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ។ បច្ចុប្បន្ន បន្ទាប់ពីមាន​ការ​ស្ថា​បនាលំអរ បានធ្វើអោយវិស័យ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ មានភាពរីកចំរើន​យ៉ាង​ខ្លាំង ព្រោះនៅ​ខេត្ត​នេះ​​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ ស្រស់​ស្អាតជាច្រើន ​សំរាប់អោយភ្ញៀវ​ទេស​ចរណ៍​​ជាតិ និង​អន្តរជាតិបានមកលំហែកាយ ក៏ដូច​ជា​មកទស្ស នា​កំសាន្ត ។ ពីមួយថ្ងៃទៅមួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរណ៍​​រាប់ពាន់នាក់ បានមកលេងកំសាន្តនៅក្នុងខេត្ត​ នេះ ។ ដោយធ្វើដំនើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ ៤ ពីរាជធានីភ្នំពេញ និង ផ្លូវជាតិលេខ ៣ ពីខេត្តកំពត ។ ខេត្តព្រះសីហនុ​ក៏មាន​ព្រលាន​យន្ត​ហោះមួយ​ដែល​មានឈ្មោះថា​ព្រលានយន្តហោះ​អន្តរជាតិក្រុង​ព្រះ​សីហនុ ដែលព្រលានយន្ត​ហោះនេះអាចធ្វើការហោះហើរបានពី​ខេត្តសៀមរាប និង ភ្នំពេញ ហើយរាជ​រដ្ឋា​ភិបាលកំពុងតែ...