Skip to main content

Posts

Showing posts with the label ​ ពីនេះពីនោះ

ច្បាប់ល្បើកកូនចៅ

( បទព្រហ្មគិតិ​​ ) ឪកូនស្ងួនតែមួយ ទុកជាត្រួយត្រួលគំនិត កូនអើយមាសតាំងចិត តាំងចរិតគិតឨយឆ្ងល់។ ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់​​​​ ទោសគេតូចសោតសល់​ រមិលយល់ប៉ុនទាំងភ្នំ។ ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង។ បានហើយចង់បានទៀត ខំឆ្លៀតបៀតមិនគិតក្រែង មើយយល់តែម្នាក់ឯង មិនយល់គេឯងទៀតផង។ នឹងស៊ីចង់ពិសា ខ្ជិលទំពារឪយម៉ត់ហ្មង យល់នាមថាជាបង យល់ឯងផងថាជាក្មួយ។ យល់តាថាជាដូន យល់ឯកូនថាជាក្មូយ យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។ យល់ទោសថាជាគុណ យល់ឯបុណ្យថាជានរក យល់ល្អថាជាអាក្រក់ យល់លាមកថាជាផ្កា។ ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា យល់គោថាជាកណ្តុរ។ នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់ ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហលកំហុសមាន។ អ្នកប្រាជ្ញាកាន់ពាក្យទៀង កុំឪយល្អៀងពាក្យបុរាណ កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។ ពាក្យនេះពីព្រេងព្រឹទ្ធ គួរឨយគិតពិចារណា កុំអួតអាងអាត្មា ថាចំណេះចំណាំមាន ។ ដេកយប់កុំដេកថ្ងូ ខ្លាចក្តីទូជ៌នដល់ប្រាណ បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា ។ លើកដាក់តាមកំលាំង កុំភើចខ្លាំងឈឺដល់ស្មា ប្រើគេប្រើឪយ...