Skip to main content

Posts

Showing posts with the label សិល្បៈបុរាណខ្មែរ

ចាប៉ី (គង់ ណៃ)

សូមអរគុណ ដល់បងប្អូនទាំងអស់ចំពោះការចូលទស្សនាទំព័រប្លុក ចិត្តកូនខ្មែរ នេះ ។ នៅក្នុងប្រអប់នេះបងប្អូនទាំងអស់ អាចស្តាប់ចំរៀង ចាប៉ី របស់លោកតា គង់ ណៃ ដែលលោកសំដែងអំពី ជីវប្រវត្តិរបស់លោក រួមជាមួយនិងការពត៍នាអំពី តំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងនេះ ។ សូមបងប្អូនតាមដានសណ្តាប់ដោយក្តីរីករាយ ។ ចិត្តកូនខ្មែរ សូមជូនពរអោយអ្នកជួបប្រទះតែសេចក្តីសុខគ្រប់ពេលវេលា ។

ពង្សាវតា​ខ្មែរ

ទាញយក និពន្ធ​ដោយៈ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា​​​​ តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង ​ ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។ ២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយបាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ាសាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។ ៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង ជា​ថ្មី​ឡើង​តាម​សាវតារ ។