Skip to main content

Posts

Showing posts with the label កំនត់ហេតុខ្ញុំ

ពិធីបុណ្យកីឡាពណ៍

នៅថ្ងៃទី ០៣​ ខែ គុម្ភះ ឆ្នាំ ២០១០ សាលាបច្ចេកទេស ដុនបូស្កូខេត្តព្រះសីហនុ បានប្រារព្ធពីធីដ៏ធំមួយ ដែលមានឈ្មោះថា បុណ្យកីឡាពណ៍ដែលមានពណ៍ចំនួន ៤​គឺ ក្រហម ខៀវ​ លឿង និងស៊ីជម្ពូ ហើយការ ដែលប្រារព្ធពីធីបុណ្យនេះបង្កើតឡើងក្នុងគោលបំណងដើម្បីរំលឹកដល់ ថ្ងៃដែលលោក ឪពុកបូស្កួបា នទទួល មរណះភាព។ នៅក្នុងកម្មវិធីគេមានរៀបចំនូវកម្មវិធីសប្បាយៗ ជាច្រើ នដូចជា ការដង្ហែក្បួនព្យុះ ហយាត្រា​ដែលមានសិស្សតាមពណ៍ផ្សេងៗរបស់សាលាដើរតាមជួរដែលមានកាន់ ទង់ជាតិប្រទេស កម្ពុជា ទង់ពណ៍​និងទង់របស់លោកឪពុក បូស្កូ។​ បន្ទាប់ពីនោះគេក៏មានការ ច្រៀងចំរៀងលោក ពុក បូស្កូ និងមានការប្រកួតកីឡាផ្សេងៗ​ដូចជា ការរត់ប្រណាំង ការប្រកួត បាល់ទាត់ បាល់បោះ បាល់ទះ ចោលដុំដែក និង​ លោតចំងាយជាដើម​ក្រៅពីនេះក៏មានការរាំ លេងកំសាន្តយ៉ាងសប្បាយរីរាយ ពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សទាំង អស់ក្នុងសាលា។ នៅពេលថ្ងៃត្រង់បន្ទាប់ពីញាំអារហារថ្ងៃត្រង់រួច គេក៏មានការចែករង្វាន់ដល់ក្រុមពណ៍ដែលទទួល ជ័យជំនះក្រោយពីការប្រកួត អស់រយះពេលពេញមួយថ្ងៃ រង្វាន់រួមមាន ពាន់រង្វាន់របស់សាលា​ មេដាយមាស មេដាយសំរិត​​ និងមេដាយប្រាក់ ហើយក៏មាន​ការដូអនុស្សាវរីយ៍ជាច្រើនទៀត ដែលផ្...

វគ្គសិក្ខាសាលាជាមួយក្រុមសិស្សស៊ីងហ្គាពួរ

នៅថ្ងៃអាទិត្យ ទី៦ ខែមិនាឆ្នាំ២០១០ មានសាស្រ្តាចារ្យ ៣នាក់រួមជាមួយ​ និងសិស្ស១៩នាក់ដែលមក​ពី​សា​លា​ពហុបច្ចេកទេសនៃប្រទេ​ស ស៊ីងហ្គាពួរ បានមកដល់សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសី​ហនុ​។ ពួកគេមានការស្នាក់នៅក្នុងសាលារយះពេល២សប្តាហ៍ ដើ​ម្បី​​បង្រៀនភាសាអង់គ្លេសដល់​សិស្ស​សា​លា​បច្ចេកទេសដុន បូស្កូ ដែលមកពីផ្នែកផ្សេងៗទាំងឆ្នាំទី១ និងឆ្នាំទី២ : ដូចជា ផ្នែកយន្តសា​ស្រ្ត​រថយន្ត ផ្នែកអគ្គីសនី ផ្នែកយនសាស្រ្តទូទៅ ផ្នែកលេខាធិការ​ និងផ្នែកទំនាក់ទំនងសង្គម ដោយបង្រៀន​រយះ​ពេ​ល​៨​ម៉ោង​សំរាប់​ផ្នែ​ក​នីមួយៗ។ សំរាប់ឆ្នាំទី១ប្រធានបទដែលលើកយកមកបង្រៀនរួមមាន ការណែនាំខ្លួន ការយល់ដឹងអំពីប្រទេស ស៊ីងហ្គាពួរ វិជ្ជាជីវះ និង មហិច្ឆិតា ការយល់ដឹងអំពីប្រទេស កម្ពុជា សំរាប់សិស្សឆ្នាំទី២ ក៏មិនខុសពីឆ្នាំទី១ដែរ ពួកគេនិងមានមេរៀនជាច្រើនដែលនិងត្រូវរៀន​ ជាមួយនិង​សា​ស្រ្តា​ចារ្យនិងសិស្សៗដែលមកពី ប្រទេស ស៊ីងហ្គាពួរ សំរាប់រយះពេល៣សប្តាហ៍ នៃដំណើរទស្សនះ​កិច្ច​សិក្សារបស់ពួកគេនៅក្នុងសាលាបច្ចេកទេសដុនបូស្កូ។

មតិស្ថាបនារបស់អ្នកចំពោះខ្ញុំ

មតិចូលរួមស្ថាបនារបស់អ្នក ចំពោះខ្ញុំ Your Name Your Email Address Subject Message Image Verification Please enter the text from the image : [ Refresh Image ] [ What's This? ]

ប្រជុំទំព័រប្លុកខ្មែរ