Skip to main content

Posts

Showing posts with the label ព្រះគុណម៉ែ

ការបរិយាយអំពីព្រះគុណម៉ែ

សូមអរគុណដល់កូនខ្មែរគ្រប់រូប ដែលខំចំណាយពេលវេលាដ៏មានតំលៃ របស់អ្នកដើម្បីស្តាប់ព្រះធម៍​ដែល​សំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពី ព្រះគុណម៉ែ ដែល​​​​​​​​​ បានផ្តល់អោយយើងជាកូនគ្រប់ៗគ្នា សូមស្តាប់ដោយយកចិត្តទុកដាក់និងត្រឹះរឹះពិចារណានោះ អ្នក​​​​និងបានយល់ជាក់ជាមិនខាន​ ថាតើម៉ែគាត់បានធ្វើអ្វីខ្លះសំរាប់យើង តាំងពីយើងនៅតូចៗរហូត​ពេញវ័យ ហើយយើងគួរតែប្រត្តិបត្តលោកវិញយ៉ាងណា ទើបសមជាកូនកតញ្ញូរ របស់ម៉ែ។ សូមអោយកូនខ្មែរគ្រប់រូបធ្វើខ្លួនជាមនុស្សល្អ ជាមនុស្សដែលមានចិត្តល្អបរិសុទ្ធស្មោះត្រង់មិន មែនជា មនុស្ស ដែល មិនដឹង ខុសរឺកោងកាចឡើយយើង​ត្រូវជាមនុស្សដែលមានចិត្ត កត្តញ្ញូតាធម៍ ចំពោះអ្នក មានគុណរបស់យើង។​​ សូមអរគុណដល់កូនខ្មែរគ្រប់រូបដែលបានស្តាប់ព្រះធម៍នេះហើយ សូមជូនពរ អោយអ្នកជួបប្រទះតែសេចក្តីសុខមានសុខភាពល្អ រៀនកាន់តែពូកែ និងសូមអោយមានសុភមង្គល ក្នុង គ្រួសារជារៀងរហូត៕ Download: 12.65MB

គ្រួសារកក់ក្តៅ

កូនជាទីស្រលាញ់ ពាក្យថាគ្រួសារ ជាពាក្យដែលមានសេចក្តីឬអត្ថនួយច្រើន គឺសំដៅដល់ការស្រលាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ នៅប្រទេសខាងលិច ភរិយា​តែង​យក​ត្រកូល​ប្តីមក​ប្រើ​ហើយតែងហៅគ្នាថា «អ្នកផ្ទះខ្ញុំ» ឬគ្រួសារខ្ញុំជាដើម ។ សម័យដែលកូននៅក្មេងៗ យើងតែងហៅគ្នាថាគ្រួសារ មានសំឡេងសើចសប្បាយ មានសំឡេងរត់ប្រ​លែង​គ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ សូម្បីធ្វើការ​ហត់​នឿយ​​អស់កំលាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយ​កាន់​ជួយ​ទទួលយករបស់របរ និងសាកសួរពីការនឿយហត់ប៉ុណ្ណឹង ម៉ែឪក៏ភ្លេចអស់នូវភាព​នឿយ​ហត់​ទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងលក់សប្បាយចិត្ត ទាំង​អស់នេះឯងណាកូន ដែលគេថា​គ្រួសារមានភាពកក់ក្តៅនោះ ។ ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូន កូនត្រូវតែចេះស្រលាញ់គ្នា ។ សាច់ឈាម​ជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ដូច្នេះ ចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើល​ថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននិងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នាវាជារឿងដែលគ...

មកដល់កូនជាទីស្រលាញ់

មកដល់កូនជាទីស្រលាញ់ សេចក្តីល្អនិងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និង​មិន​ធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រថា្នល្អ សេចក្តីស្រ​លាញ់ និងការគ្រប់គ្រងគ្រប់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឪ្យការប្រាថ្នាអាក្រក់ និងការ​ច្រ​ណែនថិតនៅផងឡើយ ។ ទឹកចិត្តស្រលាញ់របស់ម៉ែឪទៅលើកូន មិនមានកំណត់ទីបំផុត ជាសេចក្តីស្រលាញ់ដ៏បរិសុទ្ធ ។ ម៉ែឪ​មិន​ជា​ទុក្ខឬ ខ្មាស់គេអ្វីឡើយ ដែលមានកូនជាមនុស្សក្រទ្រព្យសម្បត្តិ នោះ ប៉ុន្តែ ម៉ែឪជា​ទុក្ខនិងខ្មាស គេជា​ទី​បំផុត មើថាកូនជាមនុស្សអាក្រក់ ។ ម៉ែឪ មានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបាន​ឃើញ​កូនៗ​មាន​សេច​ក្តីចម្រើនក្នុងជីវិត មានការងារល្អ មានគ្រួសារកក់ក្តៅ ហើយជាពិសេស ខ្លាំង​ណាស់នោះ គឺម៉ែ​ឪ​មាន​នូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪ​មិន​មែនជាទេវតា តែក្រៃលែង​ជាង​ទេវតាទៅទៀត មិនមែជាព្រះព្រហ្ម តែក្រៃលែងជាងព្រះព្រហ្ម​ទៅទៀត ព្រោះម៉ែឪ ឲ្យសេច​ក្តី​ស្រ​លា​ញ់ ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។ ម៉ែឪប្រាថ្នា ឲ្យជីវិតកូនមានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែឪព្យាយាមពន្យល់កូនទូន...

ការពិតក្នុងចិត្ត

កូនជាទីស្រលាញ់ ឥឡូវនេះកូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏​ខ្លះៗ​ដែរ ។ កូនគង់តេបានដឹងហើយថា ឪពុកម្តាយស្រលាញ់កូនច្រើនប៉ុណ្ណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើម​ប្រ​មាត់របស់ ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់កនុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរ​ថា​គឺ​ដើម្បី​កូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រ​ពះ​ពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយ​ហត់​ដូច្នេះ​ទេ ។ ដែលពោលយ៉ាងនេះ មិនមែន​ចង់​រំ​លឹក​គុណ ហើយប្រថា្ននូវការតបស្នងអ្វីក្រៅអំពីចង់​ឲ្យកូន​ជា​មនុស្ស​ល្អឡើយ ។​ តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែមគ្រាន់តែនិយាយាមិនចេញ​ ហាក់​ដូច​ជា​​ទឹកលិចដល់មាត់ អីចឹងឯង ។ ចូរកូដឹងចុះ សូម្បីមាតាបិតា ទាំងឡាយមានទ្រព្យ​សម្បត្តិច្រើនលើស​ពី​កា​រប្រើប្រាស់ទៅ​ទៀត​ក៏ដោយ តែក៏នៅចង់បានជំនូន​ ចង់បានរបស់ដែលកូនអោយដែរ ទោះបីរបស់​នោះ​មិនសូវល្អ មិនសូវថ្លៃ ប្រៀបនិងរបស់ដែលម៉ែឪមានមិនបានក៏ដោយ ឲ្យតែថា ជារបស់កូន​ដែល​កូន​ជូន​ហើយ ឪពុក​ម្តាយសប្បាយចិត្តណាស់ ។ កាលដែលកូនមាននំ មានផ្លែឈើមកជូននោះ ឪពុក​ម្តាយ​ឆ្អែត​ស្រេច​ហើយក៏ដោយ ក៏នៅតែទទួលពិសារដោយពេញចិត្តដែរ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះ​ជា​មិន​ស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្ប...

លោកឪពុកជាបង្គោលគ្រួសារ

ព្រះគុណម៉ែ (អត្ថបទ)

គ្រប់យ៉ាងរបស់កូនពេលកូន មានទុក្ខមានតែម៉ែម្នាក់ទេដែលនៅ​ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ។ម៉ែគឺជាមនុស្សតែម្នា ក់គត់ដែលហ៊ានលះបង់សូម្បីតែជីវិ តខ្លួនក៏ម៉ែមិនគិតដែរដើម្បីកូន ម៉ែសុខចិត្តទ្រាំ លំបាក ចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺភាពការឃ្លានឡើយ ពេល ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារការធ្វើការហត់នឿយដោយមិនបានបរិភោគឬបរិភោគមិន គ្រប់គ្រាន់។ ទោះបីខ្លួនកំពុងស្ថិតនៅសភាពដុនដាបនិងជំងឺក៏ដោយ ក៏ ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា រដែរ។ ដោយការងារជាកសិកររកប្រាក់កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែធ្វើការតែម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើដើម្ប...

ព្រះគុណម៉ែ (កំណាព្យ)

​ធម្មជាតិលំអរទ្វីបលោកា​ បុប្ផាលំអរឧទ្យានស្រី​ ​ កម្មផលលំអរសត្វលោកិយ សិរីលំអរជនសប្បុរស​។ ជីវិតកើតមកតែងជួបទុក្ខ កើតទុក្ខអផ្សុកពុំសុខសោះ មោះកម្មអកុសលសល់ជាគ្រោះ រលាស់ពុំចេញដេញពុំទៅ។ កំនើតអប្បាយហៅសែនយ៉ាប់ យ៉ាប់ហួសសាសព្ទអោយបានត្រូវ ព្រោះកម្មអកុសលសល់ជាផ្លូវ ខ្លួនធ្វើខ្លួនត្រូវទទួលយក។ បើកើតជាមនុស្សហៅសំនា បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់ កុសលជាផ្លូវត្រូវកើតមនុស្ស មានស័ក្កមានយសខ្ពស់អាត្មា។ បុណ្យអោយមកកើតក្នុងពោះមនុស្ស ដែលមនុស្សឯងនោះគឺមាតា អ្នកមានគុណក្រៃហួសពណ៍នា គណនាត្រារាប់អោយស័ព្ទបាន។ ចិញ្ចឹមបីបមថ្នមថ្នាក់ថែ រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន មេត្តាចូលជោគក្មុងសន្តាន ប្រោសកូនកល្យានអោយផុតក្ស័យ។ ដូចនេះម៉ែមានគុណច្រើនណាស់ គុណនោះច្រាលច្រាស់លើសអ្វីៗ ប្រថពីថាធ្ងន់ហួសឧប្បមី គង់ចាញ់គុណថ្លៃនៃមាតា។ ព្រោះតែកូនម៉ែទ្រាំលំបាក ធ្វើការឥតស្រាករាល់ថ្ងៃខែ ធ្វើការប្តូរប្រាក់នឿយឥតល្ហែ តែនៅស៊ូទ្រាំខំប្រឹងប្រែង។ ចិញ្ចឹមរក្សាដោយចិត្តស្មោះ បំបៅទឹកដោះខ្សោះខ្លូនឯង ប្រាណស្គមរីងរៃរំពៃក្រែង កូនម្តាយសង្រេងផុតទុក្ខភ័យ។ បំប៉នចំនីសព្វប្រការ គ្រឿងបរិភោគក្តាមិនខ្វះអ្វី សំលៀកបំពាក់ល្អថ្មីៗ អោយកូណប្រុសស្រីល្អនិងគេ។ ពេលខ្លះម៉ែស៊...