Skip to main content

Posts

Showing posts with the label សុភាសិតខ្មែរ​

សុភាសិតខ្មែរ

កកក៏បាយ មេម៉ាយក៏ស្រី។ ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។ ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។ ក្រពើវង្វេងបឹង។ កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។ កាប់បំពង​រង់ចាំទឹកភ្លៀង។ ការប៉ុនភ្នំមិនគិត​ទៅគិតឯស្គរបែកមាត់។ ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។ ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។ ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។ កោកៗ​សឹកតែមាត់ត្រដោក​ឆ្អែតតែពោះក្របី។ កោសមិនដាក់ទឹក។ ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។ ក្ដៅស៊ីរាក់​ត្រជាក់ស៊ីជ្រៅ។ កំភ្លាញព្រោះមាត់​ខ្វែក ស្លាប់ព្រោះអាចម៏។ កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។ កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។ កុំគូរមុន​គិត។ កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។ កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។ កុំដេកផ្សងព្រេង​កុំវង្វេងខុសផ្លូវ។ កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស់​ល្ងង់ទើប​ចេះ ខ្មាស់​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់...