Skip to main content

Posts

Showing posts with the label Keo Sarat

គាប់ជួនថ្ងៃបុណ្យ (ច្រៀងដោយៈ កែវ សារ៉ាត់)

SONG TITLE : KORP CHUAN TNAI BUN (SINGER : KEO SARATH) L2.  កូលាបសុខទន់ ល្អគន់អើយ មិនឆើត ដូចខែរះអើត រះអើត ប៉ប្រះជើងព្រៃ កំពុងក្រពុំ ទុំទងអើយពេញវ័យ ពេញវ័យ ពេលដែលបានឃើញភក្រ្តស្រី ចិត្តបងមមី ធ្លាប់លួចស្នេហា។ R.  បើសិនជាអូនដឹង ម្លេះសមកែវព្រលឹង អូនខឹងនឹងបង អួលណែនឱរ៉ា យំផងអើយ ជេរផង ដឹងចិត្តបងចង់ផ្សង ផ្ញើរចិត្តភក្តី។ L3.  បងជាសេកមាស និរាសអើយ គូរគាប់ គ្មានបុណ្យខ្វះទ្រព្យ ភាសខ្លួនចោលទឹកដី ព្រះអង្គសុខទន់ មានគុណអើយ បារមី បារមី សូមជួយណែនាំសម្តី ចេញពីកវី ប្រាប់កូលាបផង។ (ភ្លេង រួចច្រៀងម្តងទៀត)   L1.  គាប់ជួនថ្ងៃបុណ្យ សុខទន់អើយ មកដល់ ភ្នែកខ្ញុំថតទាល់ ថតទាល់កូលាបមួយទង អូនរាំជូនពរ រាំត្រឡោកអើយផង ត្រឡោកផង ញញឹមរាក់ទាក់ផ្អៀងផ្អង ផ្តោះផ្តង ភ្ញៀវភ្ញាក់ទះដៃ។ L2.  កូលាបសុខទន់ ល្អគន់អើយ មិនឆើត ដូចខែរះអើត រះអើត ប៉ប្រះជើងព្រៃ កំពុងក្រពុំ ទុំទងអើយពេញវ័យ ពេញវ័យ ពេលដែលបានឃើញភក្រ្តស្រី ចិត្តបងមមី ធ្លាប់លួចស្នេហា។ R.  បើសិនជាអូនដឹង ម្លេះសមកែវព្រលឹង អូនខឹងនឹងបង អួលណែនឱរ៉ា យំផងអើយ ជេរផង ដឹងចិត្តបងចង់ផ្សង ផ្ញើរចិត្តភក្តី។ L3.  បងជាសេក...

សែនស្រណោះ (ច្រៀងដោយៈ កែវ សារ៉ាត់)

SONG TITLE : SEN SRONOS , (SINGER : KOE SARATH) L1.  សែនស្រណោះគ្រាដែលកន្លង អូននឹងបងបានរួមសេចក្តីស្នេហា នៅក្រោមរស្មីនៃព្រះច័ន្ទថ្លា ក្រោមផ្ទៃមេឃាដ៏ធំល្វឹងល្វើយ។ L2.  បងស្រណោះ ស្រណោះសម្តី ដែលស្រស់ស្រីខ្ចឹបប្រាប់អោយបងកៀកកើយ ពេលនោះបងនៅ មិនទាន់ហ៊ានឡើយ ព្រោះអ្វីត្រាណត្រើយខ្ពស់ហួសហត្ថា។ R.  ស្នេហ៍ដែលមិនស្មាន ថានឹងបាន រួមក្តីស្នេហា បើសិនជាបាន ស្រស់កល្យាណ បងភ្លេចប្រាណភ្លេចអ្វីទាំងអស់...។ L3.  គ្រាដែលហួសស្រណោះជាថ្មី បងអាល័យស្រមៃជានិច្ចស្ងួនអើយ តូចអើយតូចបង បងមិនភ្លេចឡើយ បងចាំកៀកកើយគ្រាអូនវិលវិញ។ (ភ្លេង) R.  ស្នេហ៍ដែលមិនស្មាន ថានឹងបាន រួមក្តីស្នេហា បើប្រែជាបាន ស្រស់កល្យាណ បងភ្លេចប្រាណភ្លេចអ្វីទាំងអស់...។ L3.  គ្រាដែលហួសស្រណោះជាថ្មី បងអាល័យស្រមៃជានិច្ចស្ងួនអើយ តូចអើយតូចបង បងមិនភ្លេចឡើយ បងចាំកៀកកើយគ្រាអូនវិលវិញ។

Keo Sarat Collection (ជ្រើសរើស កែវ សារ៉ាត់)

ចំរៀងសម័យដើម ដែលជាការបកស្រាយរបស់ លោក កែវ សារ៉ាត់ ជ្រើសរើសពិសេស ទាញយក / Download HERE ចិត្តកូនខ្មែរសង្ឃឹមថាអ្នកពិតជាទទួលបានភាពរីករាយពីទំព័រប្លុករបស់ខ្ញុំ។ សូមជូនពរអោយអ្នកជួបប្រទះតែសេចក្តី​សុខ។ សូមអរគុណដល់អ្នកដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាទំព័រប្លុករបស់ខ្ញុំ។