គាប់ជួនថ្ងៃបុណ្យ (ច្រៀងដោយៈ កែវ សារ៉ាត់) By 70konkhmer.blogspot.com November 21, 2011 SONG TITLE : KORP CHUAN TNAI BUN (SINGER : KEO SARATH) L2. កូលាបសុខទន់ ល្អគន់អើយ មិនឆើត ដូចខែរះអើត រះអើត ប៉ប្រះជើងព្រៃ កំពុងក្រពុំ ទុំទងអើយពេញវ័យ ពេញវ័យ ពេលដែលបានឃើញភក្រ្តស្រី ចិត្តបងមមី ធ្លាប់លួចស្នេហា។ R. បើសិនជាអូនដឹង ម្លេះសមកែវព្រលឹង អូនខឹងនឹងបង អួលណែនឱរ៉ា យំផងអើយ ជេរផង ដឹងចិត្តបងចង់ផ្សង ផ្ញើរចិត្តភក្តី។ L3. បងជាសេកមាស និរាសអើយ គូរគាប់ គ្មានបុណ្យខ្វះទ្រព្យ ភាសខ្លួនចោលទឹកដី ព្រះអង្គសុខទន់ មានគុណអើយ បារមី បារមី សូមជួយណែនាំសម្តី ចេញពីកវី ប្រាប់កូលាបផង។ (ភ្លេង រួចច្រៀងម្តងទៀត) L1. គាប់ជួនថ្ងៃបុណ្យ សុខទន់អើយ មកដល់ ភ្នែកខ្ញុំថតទាល់ ថតទាល់កូលាបមួយទង អូនរាំជូនពរ រាំត្រឡោកអើយផង ត្រឡោកផង ញញឹមរាក់ទាក់ផ្អៀងផ្អង ផ្តោះផ្តង ភ្ញៀវភ្ញាក់ទះដៃ។ L2. កូលាបសុខទន់ ល្អគន់អើយ មិនឆើត ដូចខែរះអើត រះអើត ប៉ប្រះជើងព្រៃ កំពុងក្រពុំ ទុំទងអើយពេញវ័យ ពេញវ័យ ពេលដែលបានឃើញភក្រ្តស្រី ចិត្តបងមមី ធ្លាប់លួចស្នេហា។ R. បើសិនជាអូនដឹង ម្លេះសមកែវព្រលឹង អូនខឹងនឹងបង អួលណែនឱរ៉ា យំផងអើយ ជេរផង ដឹងចិត្តបងចង់ផ្សង ផ្ញើរចិត្តភក្តី។ L3. បងជាសេកមាស និរាសអើយ គូរគាប់ គ្មានបុណ្យខ្វះទ្រព្យ ភាសខ្លួនចោលទឹកដី ព្រះអង្គសុខទន់ មានគុណអើយ បារមី បារមី សូមជួយណែនាំសម្តី ចេញពីកវី ប្រាប់កូលាបផង។ Share Get link Facebook X Pinterest Email Other Apps Labels Keo Sarat Khmer Old Song Khmer Old Song Lyric កែវ សារ៉ាត់ ចំរៀងខ្មែរពីដើម Share Get link Facebook X Pinterest Email Other Apps Comments
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.