ធម្មជាតិលំអរទ្វីបលោកា បុប្ផាលំអរឧទ្យានស្រី កម្មផលលំអរសត្វលោកិយ សិរីលំអរជនសប្បុរស។ ជីវិតកើតមកតែងជួបទុក្ខ កើតទុក្ខអផ្សុកពុំសុខសោះ មោះកម្មអកុសលសល់ជាគ្រោះ រលាស់ពុំចេញដេញពុំទៅ។ កំនើតអប្បាយហៅសែនយ៉ាប់ យ៉ាប់ហួសសាសព្ទអោយបានត្រូវ ព្រោះកម្មអកុសលសល់ជាផ្លូវ ខ្លួនធ្វើខ្លួនត្រូវទទួលយក។ បើកើតជាមនុស្សហៅសំនា បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់ កុសលជាផ្លូវត្រូវកើតមនុស្ស មានស័ក្កមានយសខ្ពស់អាត្មា។ បុណ្យអោយមកកើតក្នុងពោះមនុស្ស ដែលមនុស្សឯងនោះគឺមាតា អ្នកមានគុណក្រៃហួសពណ៍នា គណនាត្រារាប់អោយស័ព្ទបាន។ ចិញ្ចឹមបីបមថ្នមថ្នាក់ថែ រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន មេត្តាចូលជោគក្មុងសន្តាន ប្រោសកូនកល្យានអោយផុតក្ស័យ។ ដូចនេះម៉ែមានគុណច្រើនណាស់ គុណនោះច្រាលច្រាស់លើសអ្វីៗ ប្រថពីថាធ្ងន់ហួសឧប្បមី គង់ចាញ់គុណថ្លៃនៃមាតា។ ព្រោះតែកូនម៉ែទ្រាំលំបាក ធ្វើការឥតស្រាករាល់ថ្ងៃខែ ធ្វើការប្តូរប្រាក់នឿយឥតល្ហែ តែនៅស៊ូទ្រាំខំប្រឹងប្រែង។ ចិញ្ចឹមរក្សាដោយចិត្តស្មោះ បំបៅទឹកដោះខ្សោះខ្លូនឯង ប្រាណស្គមរីងរៃរំពៃក្រែង កូនម្តាយសង្រេងផុតទុក្ខភ័យ។ បំប៉នចំនីសព្វប្រការ គ្រឿងបរិភោគក្តាមិនខ្វះអ្វី សំលៀកបំពាក់ល្អថ្មីៗ អោយកូណប្រុសស្រីល្អនិងគេ។ ពេលខ្លះម៉ែស៊...