Skip to main content

Posts

កូនត្រូវចងចាំ

មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតាកូនណាដែលធ្វើអោយមាតាបិតា លំបាកចិត្តតឹងណែន ក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្ម ដ៏ធ្ងន់ធ្ងររបស់កូន ។ ការជឿស្តាប់ដំបូន្មានរបស់មាតាបិតា រមែងមិនមានការសាបសូន្យឡើយពោលគឺមិនចចែស រឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាង ។ ការតបស្នងគុណដល់អ្នកមានគុណ គឺតាំងតែពីអ្នកមានគុណនៅមាន ជីវិតរហូតដល់ចែកឋាន ។ ការបំពេញតួននាទីជាកូនល្អ គឺជាការបដិបត្តិធម៍ កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនវៀសវៃត្រូវ ឈានទៅមុខត្រូវធ្វើកាងារប្រជែងនិងពេល វេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់ សង្គមជាតិ ។ អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិតកូនមាសឪពុកត្រូវដើរតាមភ្លូវព្រះ កុំដើរតាមផ្លូវរបស់មារការងារសុច្ចរិតទើបជាការងារថ្លៃថ្នូរមានកិត្តិយស​កូន​ត្រូវចេះពិចារណា ដោយខ្លួនផ្ទាល់ កុំឡេះឡោះ កុំទម្រន់ ត្រូវឆ្ងាយពីអបាយមុខ(ស្រីស្រាល្បែងនិងបាបមិត្ត) ត្រូវដើរនៅក្នុងផ្លូវ ធម័ជានិច្ច ។ កំណាព្យ ( ត្រូវធ្វើអោយបាន ) កូនកុំប្រមាថក្នុងជីវិត​​ ផ្លូវនេះនៅជិតក្បែមាត់ជ្រោះ ចិញ្ចឹមជីវិតអោយបានរស់ កូនត្រូវស្គាល់គ្រោះឪ្យជាក់លាក់ ។ បាបមិត្តិស្រីស្រានិង...

មុទិតា និង​ ឥស្សា

មុទិតា គឺការត្រេកអរ​តាម មានន័យថាបើមាននរណារម្នាក់ទទួលបានជ័យជំនះក្នុងជីវិត បានសុខសប្បាយ យើងក៏រីករាយតាមនូវអ្វីដែលគេបានទទួលដោយក្តីកោត សរសើរនិងសប្បាយចិត្តហើយក៏ចូលរួមលើក ទឹកចិត្តគេដោយសេចក្តីជ្រះថា្ល ។ ឥស្សា គឺការមិនត្រេកអរតាម មានន័យថាបើមាននរណា ម្នាក់ទទួលបានភាពជោគជ័យក្នុងជីវិតដោយប្រការ ណាមួយ មនុស្សដែលមានឥស្សាក្នុងខ្លួននិងឯងចេះតែ ច្រណែនឈ្នានីសជាមួយគេ មិនត្រេកអរ មិនពេញចិត្ត រឹះគន់ពេបជ្រាយដោយចិត្តបាបចិត្តអពមង្គលប្រកាន់ចរិកជាសត្វតិរច្ឆាន មនុស្ស នេះឯងជាមនុស្សដែលបរាជ័យក្នុងជីវិត។ ហេតុនេះហើយយើងកើតមកជាមនុស្ស ដែលរស់នៅក្នុង សង្គម ត្រូវតែប្រកាន់យក មុទិតា ទើបធ្វើអោយយើងនិង ក្លាយទៅជាមនុស្សម្នាក់ដែលជោគជ័យ និងមានអ្នកដែល ត្រេកអរជាមួយយើង៕

មជ្ឈមណ្ឋលឯកសារកម្ពុជា

មជ្ឈមណ្ទលបងើ្កតនៅឆ្នាំ1995ដោយមានការចូលរួមពីក្រសួងការបរទេសនៃសហរដ្ឋអាមេរិកដើម្បីធើ្វការ សើបអងេ្កតនិងស្រាវជ្រាវពីប្រវត្តិបទលើ្មសផេ្សងៗនៃរបបលទ្ធិប្រជាធិបតេយ្យនិយាយទៅគឺដើម្បីស្រាវជ្រាវពីប្រវត្តិនៃរបប ប្រល័យពូជសាសរបស់ពួកខែ្មរក្រហមដែលបានសំលាប់ប្រជាជនកម្ពុជាជាង 2 លាននាក់ពីឆ្នាំ 1975-1979 ។ គេបានធ្វើការស្រាវជ្រាវភ័ស្តតាងផេ្សងៗតាមបណ្តាខេត្ត ក្រុងក្នុងប្រទេសកម្ពុជាដូចជា៖គុកមន្ទីការរិយាល័យឯកសារ និងជនរងគ្រោះដែលនៅរស់គឺយើងស្រាវជ្រាវបានឯកសារប្រហែល 80000 ទំព័រហើយ។ ឯកសារទាំងអស់រួមមាន៖ ឯកសាររូបថតចំនួន 6000 រូប ឯកសារគុនចំនួន 600 គុន គុក 196 ការសង់បូជនីយដ្ធាន 81 កនែ្លង ការសំភាសជាមួយជនរងគ្រោះដែលនៅរស់និងអ្នកធើ្វការអោយ ខែ្មរក្រហមចំនួន9000បទសំភាស។ ហើយឯកសារដែលគេស្រាវជ្រាវ បានគឺគេបានប្រគល់អោយតុលាការទាំងអស់គឺប្រហែល600000ច្បាប់ហើយរីឯតុលាការក៏តែងត្រូវការឯកសារ ទាំងអស់នេះផងដែរ។មជ្ឃមណ្ខលគឺរក្សារឯកសារជាអក្សរ ៖ អតិតជនខែ្មរក្រហម គេដាក់អក្សរ I ឯកសារទូទៅ D ឯកសារដែលនៅរបស់ លុន នល់ L ឯកសារអ្នកទោស J ។ល។ មជ្ឈមណ្ខលទទួលប្រាក់ជំនួយផ្ទាល់ពីអង្គការUSAIDគឺប្រហែលជា2លានដុល្លាសំរាប់ធ្វើការងារ។ជារៀងរាល់ ថ្ងៃមជ្ឈមណ្ខលទទួលបានពា...

សុភាសិតខ្មែរ

កកក៏បាយ មេម៉ាយក៏ស្រី។ ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។ ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។ ក្រពើវង្វេងបឹង។ កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។ កាប់បំពង​រង់ចាំទឹកភ្លៀង។ ការប៉ុនភ្នំមិនគិត​ទៅគិតឯស្គរបែកមាត់។ ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។ ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។ ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។ កោកៗ​សឹកតែមាត់ត្រដោក​ឆ្អែតតែពោះក្របី។ កោសមិនដាក់ទឹក។ ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។ ក្ដៅស៊ីរាក់​ត្រជាក់ស៊ីជ្រៅ។ កំភ្លាញព្រោះមាត់​ខ្វែក ស្លាប់ព្រោះអាចម៏។ កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។ កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។ កុំគូរមុន​គិត។ កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។ កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។ កុំដេកផ្សងព្រេង​កុំវង្វេងខុសផ្លូវ។ កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស់​ល្ងង់ទើប​ចេះ ខ្មាស់​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់...

ប្រវត្តិប្រាសាទអង្គរវត្ត​

អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ន គរវត្ដជាស្នាដៃ ដ៏ធំចំបងអស្ចារ្យ របស់ ព្រះបាទសូរ្យវរ្ម័ន ទី២ ដែលមានឈ្មោះល្បីល្បាញ រន្ទឺសុះសាយ ទៅគ្រប់ទិសទី មិនតែប៉ុណ្ណោះ ប្រាសាទនគរ វត្ដក៏ជារូប ភាពតំនាង ប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែល ជា១៦គ . ម ចំនែកកសិណពិត ប្រាកដរបស់ ប្រាសាទ មានបណ្តោ យប្រវែង ១៥០០ម x ទទឹង១៣០០មលើ២០០ម ផ្លូវធំដើរចូល ពីទិស ខាង លិចទៅដល់ ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូល កណ្ដាលខ្ពស់ ធំជាងគេបំផុត របស់នគរ វត្ដ មានកំពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាង ជើងនៃក្រុងសៀមរាប ក្នុង ស្រុកសៀម រាប មានចំងាយ ៧ គ . ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ​ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុង បញ្ជីបេតិកភ័ណ្ឌពិភពលោករបស់ អង្កការយូនីស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវ បានរកឃើញ ឡើងវិញ ដោយ ប្រវត្តិវិទូបារាំងលោក ហង់រី ម៉ូហូ នៅឆ្នាំ១៨៦០។...