សិលធម៍គឺជាការសិក្សាអប់រំចិត្ត ដែលបង្កើតឡើងក្នុងគោលបំណងអោយមនុស្សចេះអត់អោន អធ្យា ស្រ័យ
មិនប្រកាន់ពូជសាស និងមិនរំលោភសិទ្ធអ្នកដទៃជាដើម។ សិលធម៍មានការ បែងចែកជាច្រើន
ផ្នែកផ្សេងៗគ្នាដូចជា:
- សិលធម៍ក្នុងការធ្វើការងារសិលធម៍ក្នុងការរស់នៅ សិលធម៍ក្នុងការនិយាយ សិលធម៍ក្នុងនៅ តាមទីសាធារណះ។
- ការសិក្សាផ្នែកសិលធម៍គឺជាមែកធាងដែលបាន ឃើញនិងយល់បានដោយធម្មជាតិនិងតំលៃនៃ សិលធម៍។
- ការសិក្សាផ្នែកសិលធម៍គឺជាផ្នែកមួយធំក្នុង ចំណោមមែកធាងបីនៃសិលធម៍ទូទៅ ដែលត្រូវបាន បង្កើត ឡើង ដោយអ្នកចិត្តវិជ្ជា
- ការសិក្សាផ្នែកសិលធម៍គឺអាចជួយដល់រស់នៅក្នុងសង្គម ថាតើការរស់នៅនោះគឺយ៉ាងដូចម្តេច ហេតុអ្វី ចាំបាច់ត្រូវមានសិលធម៍។ដោយសារបញ្ហានេះមានត្រូវបានគេធ្វើការ ផ្សព្វផ្សាយ សិល ធម៍ មានវិធីជាច្រើនដែលគេ បានធ្វើការអប់រំមានដូចជា:
- ការបង្កើតទ្រឹស្តី
- ការបោះពុម្ភផ្សាយ
- ការអប់រំ។
អ្នកទស្សនះវិទូជាច្រើនបានធ្វើការអប់រំសិលធម៍ដោយ ការនិយាយរិះគន់ទៅអោយមុនស្សទាំងអស់ក្នុង ន័យកែលំអ នេះគឺជាវិធីសាស្រ្តមួយដ៏ល្អដើម្បីអភិវឌ្ឍន៍ចរិករបស់មនុស្ស។ មានរឿងមួយ ផ្សេងទៀត គឺការសួររកខុសឬត្រូវនៅពេលដែលមាននរណាម្នាក់បានធ្វើខុសរឺធ្វើមិនល្អ វិធីនេះអាចធ្វើអោយ អ្នក ដែល បានធ្វើខុសនោះបានដឹងនិងបានកែប្រែ។នៅក្នុងសៀវភៅជាច្រើន បានអប់រំអោយ មនុស្ស ទាំងអស់ជាពិ សេសគឺក្មេងៗអោយចេះស្រលាញ់ គោរពចាស់ទុំលោកគ្រូអ្នកគ្រូអោយបានខ្ជាប់ ខ្ជួនព្រោះថាកាលណាបើយើងចេះដឹង ចាស់ទុំដឹងខ្ពស់ដឹងទាបវាជាទង្វើមួយដ៏ ល្អដែលសំដែងនូវ អាកប្ប កិរិយាជាកូនខ្មែរកូនអ្នកមានពូជ។ ពេលនោះជាពេលមួយដែលយើងអាច ទទួលបាននូវការ សរសើរដ៏បរិសុទ្ធពីសំណាក់ពួកគេទាំង អស់នោះហើយម្យាងវិញទៀតវា បានជួយលើកកិត្តិយសរបស់ គ្រួសារទៀតផង។ការប្រព្រឹត្តជាប់ដោយកាយ វាចា ចិត្តគ្រប់ពេលវេលា មិនថាទង្វើល្អរឹអាក្រក់ទេ យូរៗទៅអាចជាប់ទៅជាទម្លាប់ បែបនេះហើយគេហៅថាចរិតមិនប្រក្រតី។ ពាក្យុសំដីក៏ដូចគ្នា កាលណា យើងនិយាយសម្ដីគ្រោតគ្រាត និយាយកុហកនិយាយច្រើនឥតប្រយោជន៍ និយាយបង្កាច់ បង្ខូចអ្នក ដ៏ទៃហើយជាពាក្យសំដីដែលយើងធ្លាប់និយាយជាប់ជាទំនៀម នោះគេនិងហៅយើងថាជាមនុស្ស ដែលមាន ចរិតគ្រោតគ្រាត ចរិតកុហក។ការប្រព្រឹត្តិល្អ សុចរិតទៀងត្រង់ទាល់តែជាប់ប្រយោគ ជាប់ជា ចរិតល្អនោះ ដែលអាចហៅបានថា “ចរិតប្រក្រតី”។ ដូចច្នេះមនុស្សគ្រប់រូបត្រូវចេះដឹងខុសត្រូវល្អ អាក្រក់ហើយអ្វីដែលគួរធ្វើនិង អ្វីដែលមិនគួរធ្វើដើម្បីក្លាយខ្លួនទៅជាមនុស្ស ដែលពោពេញ ទៅដោយ ភាពជោគជ័យក្នុងជីវិត៕
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.