ច្រៀងៈ សត្វចាបយំចេប By 70konkhmer.blogspot.com December 15, 2011 L1. សត្វចាបយំពីចុងដើមចាន់ សត្វក្តាន់បោលគ្តុងទៅចូលរូងក្តាម (២ដង) ទន្សោង និងទន្សាយផាយចូលតាម អើយក្តាមគាប ក បញ្ឈរភ្នែកស្លឹង ។ L2. សត្វទទាដើរទទឹងទួល ទឹកមុខបែបមិនស្រួលព្រោះតែឆាប់ខឹង (២ដង) សត្វសេះលេចអាចម៍ មិនបាច់ប្រឹង ស្លន់បាត់ព្រលឹង ឃើញសឹងដើរតាម ។ L3. សត្វកណ្តុរត្បុលក្រោមកណ្តាប់ តែភ្លាត់ចំណាប់ត្រូវកណ្តាប់កិនលើ (២ដង) ទីទុយអង្គុយងោកលើចុងឈើ ធ្វើក្បាលងីងើរ ភ្នែកឡឹងឡង់ ។ L4. សត្វអន្ទង់ខឹងនឹងសត្វទា ថាបងប្អូនគ្នាមេ្តចមិនចែកទ្រព្យផង (២ដង) ត្រដក់ខំត្រដរដើរកោងខ្នង ខាំអស់សត្វផងកុំទាស់ទែងគ្នា ។ (ច្រៀងឡើងវិញម្តងទៀត) Share Get link Facebook X Pinterest Email Other Apps Labels Khmer Old Song Khmer Old Song Lyric Share Get link Facebook X Pinterest Email Other Apps Comments
Comments
Post a Comment
ខ្ញុំបាទវិចិត្ររីករាយនិងទទួលយកនូវរាល់មតិស្ថាបនារបស់លោកអ្នកជានិច្ច។ I'm happy to get your comment.